CamNews

ទូរស័ព្ទ 

iPhone 7 មានម៉ូដែលសម្រាប់ធ្វើពិសោធ ដល់ទៅ ៥ម៉ូដែលផ្សេងគ្នា

តាមប្រភពរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា Apple កំពុងតែដាក់ចេញការពិសោធន៍ដល់ទៅ ៥ម៉ូដែល ផ្សេងៗគ្នា សម្រាប់ស្មាតហ្វូន iPhone 7។

ម៉ូដែល iPhone ជំនាន់បន្ទាប់របស់ Apple បើតាមការរំពឹងទុកវានឹងត្រូវដាក់ឈ្មោះថា iPhone 7។ បើសិន​ជា អ្វីៗទាំងអស់នឹងធ្វើទៅតាមផែនការ នោះ Apple នឹងនាំមកនូវការផ្លាស់ប្តូរថ្មីស្រឡាងមួយ នៅក្នុងការ រចនាម៉ូត និងបច្ចេកវិទ្យាថ្មីៗមួយចំនួន ដល់គំរូស្មាតហ្វូន iPhone ថ្មីបំផុតរបស់ពួកគេ (ជាធម្មតាម៉ូដែល ដែលមានអក្សរ " S" នៅខាងចុងគ្រាន់តែបានធ្វើការកំណែទម្រង់ឲ្យខ្លាំងជាងមុនលើផ្នែក Hardware និង Feature មួយចំនួនប៉ុណ្ណោះ គឺមិនមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ស្តីពីការរចនាម៉ូតនោះទេ)។

អានអត្ថបទ៖ Moto 360 Sport នឹងដាក់លក់នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ដោយមានបន្ថែម GPS តម្លៃមិនផ្លាស់ប្តូរ

(ម៉ូដែល Concept ពី tech radar)

តាមរបាយការណ៍ថ្មីមួយ ដែលមានប្រភពពីគេហទំព័រ Weibo របស់ចិនបានឲ្យដឹងថា Apple កំពុងតែធ្វើ ការពិសោធ iPhone 7 ដល់ទៅ ៥ម៉ូដែល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងគ្នា។ ក្នុងចំណោមនោះ រួមមាន បច្ចេកវិទ្យាកាសស្តាប់តន្រ្តីដែលភ្ជាប់នឹងស្មាតហ្វូនតាមរយះរន្ធ USB-Type C, បច្ចេកវិទ្យាសាកថ្ម អត់ខ្សែ, សេនសឺរស្គែនក្រយៅដៃ បំពាក់ចូលក្នុងអេក្រង់ស្មាតហ្វូន និងកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ។ ប្រភពក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា Apple ក៏កំពុងធ្វើពិសោធអេក្រង់ AMOLED សម្រាប់បំពាក់ដល់ iPhone ជំនាន់ថ្មីផងដែរ បើទោះជាមានព័ត៌មានមួយចំនួនកាលពីពេលកន្លងទៅនេះ បានឲ្យដឹងថា ការ ផ្លាស់ប្តូរនេះ គឺមិនទាន់អាចលេចចេញរូបរាងនោះទេ យ៉ាងហោចណាស់ ក៏ត្រូវចាំ ៣ឆ្នាំទៀតដែរ។

អានអត្ថបទ៖ iPhone 6C សំបកធ្វើពីលោហធាតុ តម្លៃខ្ទង់ចាប់ពី ៤០០ដុល្លារ អាចបង្ហាញខ្លួននៅខែកុម្ភះ ឆ្នាំ២០១៦

បណ្តាព័ត៌មានចចាមអារាមកាលពីពេលថ្មីកន្លងទៅនេះ បានឲ្យដឹងថា iPhone 7 នឹងមានសមត្ថភាពអាច ការពារបាននូវជម្រាបទឹក ហើយរន្ធដោតកាសប្រភេទ jack 3,5 mm ក៏នឹងត្រូវបានលុបបំបាត់ចោលផង ដែរ ដើម្បីផលិតស្មាតហ្វូនបានស្តើងជាងមុន។ អ្នកវិភាគ Ming-Chi Kuo របស់ KGI បាននិយាយថា​ iPhone 7 នឹងមានអេក្រង់ទំហំ 4.7 inch, RAM 2 GB។ ក្នុងនោះម៉ូដែល iPhone 7 Plus នឹងបំពាក់អេក្រង់ ទំហំ 5.5 inch, RAM 3 GB។ ទាំងពីរម៉ូដែលនេះ នឹងប្រើប្រាស់ chip Apple A10 ដូចគ្នា៕

អានអត្ថបទ៖ Samsung ជិតធ្វើការបង្ហាញ ស្មាតហ្វូនអេក្រង់ពីរ អាចមូលដូចក្រដាសហើយ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Weibo, Vreview


Tags: iPhone 7 Apple Smartphone Hightech