CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្មផ្លូវដែក សម្លាប់មនុស្សយ៉ាងហោច ៤៥ នាក់ យ៉ាងអណោចអធម (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖​យ៉ាងហោចណាស់ មនុស្ស​ ៤៥ ​នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេល
ដែលក្រុមមនុស្ស ៧០ នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីរថភ្លើង
ដឹកអ្នកដំណើរជាង ២០០ នាក់មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ បើកធា្លក់ផ្លូវដែក។

គួររំឭកផងដែរថា  ករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ខាងលើនេះ បានកើតឡើងនៅជិតក្រុង
Santiago de Compostela តំបន់  Galicia ភាគខាងជើង​ ឆៀងខាងកើត ប្រទេសអេស្ប៉ាញ
យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា រថភ្លើង
ដឹកអ្នកដំណើរមួយគ្រឿងនេះ    គឺជាប្រភេទរថភ្លើងល្បឿនលឿន ធ្វើដំណើរទៅមកពីក្រុង
Madrid និងក្រុង Ferrol ។

ដោយឡែក កាលដែលលើកឡើងថា  រថភ្លើងមួយគ្រឿងនេះ  បានបើកធ្លាក់ផ្លូវនោះ វាគឺជា
ការអះអាងជាជំហានដំបូងនោះទេ  ស្របពេលដែលមូលហេតុពិត     នៃការកើតមានឡើង
នូវគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ buzzfeed


Tags: international news strange news video news pics