CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលពេញមួយរថភ្លើង ព្រោះនារីស៊ិចស៊ី រាំអាក្រាតកាយល្វែងលើ

ព័ត៌មានអន្តរជាតិ ៖ វាគឺជាដំណើរលើរថភ្លើងមួយដែលមិនអាចបំភ្លេចបាន ខណៈពេលដែល
កំពុងតែជិះលើរថភ្លើងសុខៗ  ស្រាប់តែមាននារីស្រស់ស្អាតវ័យក្មេង  រាំអាក្រាតកាយល្វែងលើ
ដែលបានបង្កជាភាពភ្ញាក់ផ្អើល  ក៏ដូចជាស្រឡាំងកាំង ពេញរថភ្លើង   នេះបើយោងតាមរបាយ
ការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Happening កាលពីប៉ុន្មាន
ម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា រឿងដែលមិននឹកស្មានដល់នេះ​ បានកើតនៅលើរថភ្លើង នាទីក្រុង Mont-
rrey ភាគឦសាន ប្រទេសម៉ិចសិក។ ភ្លាមៗនោះ កាលដែលឃើញបែបនេះហើយ បុរសៗភា
គច្រើនសម្លឺងមិនដាក់ភ្នែក  ខណៈពេលដែលមានបុរសមួយចំនួនផ្សេងទៀត បានដកកាម៉េរ៉ា
មកថតជាវីដេអូ   និងបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូកំពុងពេញនិយមថែមទៀតផង។
តែទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការរាំអាក្រាតកាយល្វែងលើ ប្រមាណជាង ៤ នាទីរួចមក
បុរសម្នាក់ ក៏មានប្រតិកម្មស្តែងនូវភាពមិនពេញចិត្ត  ដោយដាស់តឿននាងអោយស្លៀកពាក់
វិញ ស្របពេលដែលនាងកំពុងតែរាំនៅពីមុខក្មេងមិនគ្រប់អាយុ។

គួររំឭកផងដែរថា  របាយការណ៍ដដែល  បានបន្ថែមអោយដឹងទាក់ទិននិងអត្តសញ្ញាណរបស់
នាងផងដែរថា នាងមានឈ្មោះ Luna Bella ជាបេក្ខភាពដែលធ្លាប់ជាអ្នករាំស្រាតប្រចាំក្លឹបរាត្រី
Chocolate Men’s Club ។  ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច
ផងដែរ ដោយធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment