CamNews

សុខភាព 

វិធីព្យាបាលសក់ឱ្យរឹងមាំ មានឬសសក់ជ្រៅ ដុះលូតលាស់ បានឆាប់រហ័ស ដោយផ្លែចេក

ផ្លែចេក សម្បូរទៅដោយសារធាតុ ប៉ូតាស្យូម ជួយឱ្យសក់ដុះលូតលាស់មករឹងមំា កាត់សក់បែក
ចុង និង ព្យាបាលសក់ខូច។ ផ្លែចេក ក៏អាចជួយកុំឱ្យស្ងួតខ្លាំង ដោយសារតែ នៅក្នុងផ្លែមានផ្ទុក
នូវសារធាតុប្រេងធម្មជាតិ និង សារធាតុទឹកប្រហែលជា ៧៥ភាគរយ។

សក់មានសុខភាពរឹងមាំ មិនស្ងួត គឺអាចកាត់បន្ថយនូវសក់រួញ និង ជំពាក់ប្រទាក់គ្នា។ បន្ថែមពី
នេះទៅទៀត ផ្លែឈើនេះមានផ្ទុកនូវសារធាតុ វីតាមីនA, B6, C និងE ក៏ដូចជាសារធាតុស័ង្កសី
និង សារធាតុដែកផងដែរ។

ខាងក្រោមនេះ យើងនឹងណែនាំអ្នក នូវវិធីងាយៗ  ដើម្បីព្យាបាលធ្វើឱ្យ   សក់មានសុខភាពល្អ
ដុះលូតលាត់ឆាប់រហ័ស និង មានឬសសក់ជ្រៅ។

គ្រឿងផ្សំ៖


-ផ្លែចេក ១ផ្លែ
-ទឹកខ្ទិះដូង
-ប្រេងដូង
-ទឹកឃ្មុំ
-កូនចាន គោម១
-ស្លាបព្រាបាយ ១

វិធីផ្សំគ្រឿង៖

១/ យកផ្លែចេក ១ផ្លែ កាត់ជាដុំតូចៗ ដាក់ទៅក្នុងកូនចានគោម
២/ ចាក់ទឹកខ្ទិះដូង ២ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម
៣/ ចាក់បន្ថែមប្រេងដូង ១ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម
៤/ ចាក់ទឹកឃ្មុំ ២ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម
៥/ បន្ទាប់ កូរគ្រឿងផ្សំទាំងអស់ ចូលគ្នារយៈពេល ៤៥ ទៅ ៦០វិនាទី ឱ្យសព្វល្អ 

វិធីព្យាបាល៖

១. យកគ្រឿងផ្សំរួចខាងលើ មកលាបនៅលើសក់
២. រួចម៉ាស្សា ថ្នមៗ នៅលើសក់ និង ស្បែកក្បាល ឱ្យសព្វ បន្ទាប់មក  យកថង់
ប្លាស្ទីច ឬ ឧបករណ៍សំរាប់គ្របសក់ គ្របពីលើសក់របស់អ្នក
៣. ទុករយៈពេល ៣០នាទី
៤. លាងសំអាតសក់ ជាមួយនឹងសាប៊ូកក់សក់ ចេញជាការស្រេច៕

ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ១សប្តាហ៍ ១ម្តង!

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖top10homeremedies


Tags: Health DIY Homemade Banana Deep Hair Conditioner