ផ្លែចេក សម្បូរទៅដោយសារធាតុ ប៉ូតាស្យូម ជួយឱ្យសក់ដុះលូតលាស់មករឹងមំា កាត់សក់បែក
ចុង និង ព្យាបាលសក់ខូច។ ផ្លែចេក ក៏អាចជួយកុំឱ្យស្ងួតខ្លាំង ដោយសារតែ នៅក្នុងផ្លែមានផ្ទុក
នូវសារធាតុប្រេងធម្មជាតិ និង សារធាតុទឹកប្រហែលជា ៧៥ភាគរយ។

សក់មានសុខភាពរឹងមាំ មិនស្ងួត គឺអាចកាត់បន្ថយនូវសក់រួញ និង ជំពាក់ប្រទាក់គ្នា។ បន្ថែមពី
នេះទៅទៀត ផ្លែឈើនេះមានផ្ទុកនូវសារធាតុ វីតាមីនA, B6, C និងE ក៏ដូចជាសារធាតុស័ង្កសី
និង សារធាតុដែកផងដែរ។

ខាងក្រោមនេះ យើងនឹងណែនាំអ្នក នូវវិធីងាយៗ ដើម្បីព្យាបាលធ្វើឱ្យ សក់មានសុខភាពល្អ
ដុះលូតលាត់ឆាប់រហ័ស និង មានឬសសក់ជ្រៅ។

គ្រឿងផ្សំ៖

-ផ្លែចេក ១ផ្លែ
-ទឹកខ្ទិះដូង
-ប្រេងដូង
-ទឹកឃ្មុំ
-កូនចាន គោម១
-ស្លាបព្រាបាយ ១

វិធីផ្សំគ្រឿង៖

១/ យកផ្លែចេក ១ផ្លែ កាត់ជាដុំតូចៗ ដាក់ទៅក្នុងកូនចានគោម
២/ ចាក់ទឹកខ្ទិះដូង ២ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម
៣/ ចាក់បន្ថែមប្រេងដូង ១ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម
៤/ ចាក់ទឹកឃ្មុំ ២ស្លាបព្រាបាយ ចូលទៅក្នុងកូនចានគោម
៥/ បន្ទាប់ កូរគ្រឿងផ្សំទាំងអស់ ចូលគ្នារយៈពេល ៤៥ ទៅ ៦០វិនាទី ឱ្យសព្វល្អ

វិធីព្យាបាល៖

១. យកគ្រឿងផ្សំរួចខាងលើ មកលាបនៅលើសក់
២. រួចម៉ាស្សា ថ្នមៗ នៅលើសក់ និង ស្បែកក្បាល ឱ្យសព្វ បន្ទាប់មក យកថង់
ប្លាស្ទីច ឬ ឧបករណ៍សំរាប់គ្របសក់ គ្របពីលើសក់របស់អ្នក
៣. ទុករយៈពេល ៣០នាទី
៤. លាងសំអាតសក់ ជាមួយនឹងសាប៊ូកក់សក់ ចេញជាការស្រេច៕

ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ១សប្តាហ៍ ១ម្តង!

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖top10homeremedies