CamNews

ព័ត៌មានអន្តរជាតិ 

ហួសចិត្ដ! បុរសម្នាក់ជូរមាត់ទ្រាំមិនបាន លួចចូលផ្ទះគេផឹកស្រាថ្លៃអស់១ ដប ត្រូវប៉ូលិសចាប់ខ្លួន

ប្រទេសអូស្រ្ដាលី៖ បុរសជនជាតិអូស្រ្ដាលីម្នាក់ ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីបុរសម្នាក់នេះ រងការចោទប្រកាន់ថា បានលួចចូលផ្ទះគេ ហើយផឹកស្រាសាំប៉ាញរបស់ស្រ្ដីម្ចាស់ផ្ទះ រួចស្រវឹងដេកសន្លប់លើគ្រែរបស់នាង។

ប៉ូលីសបាននិយាយថា បុរសវ័យ ៣៦ ឆ្នាំរូបនេះ បានបង្ខំចិត្តចូលទៅក្នុងផ្ទះមួយកន្លែង នៅតំបន់ Esperance ប្រទេសអូស្ត្រាលី ភាគខាងលិច នៅវេលាថ្ងៃត្រង់ កាលពីថ្ងៃសុក្រ។

មន្ត្រីប៉ូលិស បាននិយាយថា បុរសរូបនេះ បានដេកលក់ស្ដូកស្ដឹង បន្ទាប់ពីផឹកស្រាស្រាសាំប៉ាញ ដែលមានតំលៃថ្លៃអស់មួយដប។ ម្ចាស់ផ្ទះ បានត្រលប់មកដល់ផ្ទះវិញ ហើយបានឃើញចោរប្រមឹកនេះ នៅលើគ្រែគេងរបស់នាង។




អ្នកស្រី  Richard Moore ពលបាលនគរបាល មកពីប៉ុស្ដិ៍នគរបាន Esperance បានប្រាប់ BBC ថា ៖"ស្រ្ដីម្ចាស់ផ្ទះ បានប្រើស្នៀតដ៏អស្ចារ្យរបស់ខ្លួន ហើយបានលបចេញមកក្រៅផ្ទះដើម្បីទូរស័ព្ទទៅប៉ូលីសឱ្យមកកន្លែងកើតហេតុ និងចាប់ខ្លួនជនល្មើស។

ប៉ូលីសបានមកដល់កន្លែងកើតហេតុភ្លាមៗ នៅពេលដែលខាងប៉ុស្ដិ៍ ទទួលបានការហៅទូរស័ព្ទ និងកំណត់មុខសញ្ញា ជនដែលដេកលក់នោះ»។ បុរសនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីប៉ូលីសរកឃើញថា គេមានជាតិស្រវឹង ក្នុងខ្លួនយ៉ាងជោកជាំ។ បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទល្មើសចោរកម្ម ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news