CamNews

សត្វ 

ខ្លាឃ្មុំ panda ដ៏ចំណាស់មានអាយុ ៣៤ឆ្នាំ ស្លាប់នៅ សួនសត្វ Berlin

អាល្លឺម៉ង់ខ្លាឃ្មុំ panda ឈ្មោលដ៏ធំមួយឈ្មោះ Bao Bao នាំយកមកពីប្រទេសចិន បាន
ស្លាប់នៅក្នុងសួនសត្វ  Berlin ប្រទេសអាល្លឺម៉ង់  កាលពីថ្ងៃពុធ  ខែសីហា ឆ្នាំ២០១២  ក្នុង
អាយុ ៣៤ឆ្នាំ។

យោងតាមបណ្តាញសារពត៌មាន   chinadaily   បានឱ្យដឹងថា   ខ្លាឃ្មុំ  Bao Bao  ត្រូវបាន
រដ្ឋាភិបាលចិន  ប្រគល់ឱ្យអតីតសាធារណរដ្ឋអាល្លឺម៉ង់   កាលពីខែវិច្ឆការ   ក្នុងឆ្នាំ១៩៨០ 
ជាមួយនឹងខ្លាឃ្មុំ  panda    ញីមួយក្បាលទៀត  ឈ្មោះ Tian Tian  ដែលបានស្លាប់កាលពី
ខែកុម្ភៈ ក្នុងឆ្នាំ១៩៨៤។

គួររំលឹកផងដែរថា ខ្លាឃ្មុំ Bao Bao    ជាខ្លាឃ្មុំមួយក្បាល   ដែលមានជីវិតរស់នៅបានយូរ
ជាងគេលើពិភពលោក និងធ្លាប់បានយកទៅបង្កាត់ពូជ  ជាមួយនឹងខ្លាឃ្មុំញីជាច្រើនទៀត
នៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសអង់គេ្លស ចិន និងតំបន់អឺរ៉ុប៕

ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily