CamNews

ទូរស័ព្ទ 

គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home ដូច្នេះវិញ យ៉ាងម៉េចដែរ?

ថ្មីៗនេះ ពិភពបច្ចេកវិទ្យា ហាក់ដូចជាបានឡើងកំដៅបន្តិច នៅពេលដែលលេចចេញនូវបណ្តា
រូបភាពរចនាម៉ូតនៃគំរូ iPhone ជំនាន់បន្ទាប់ ជាមួយនឹងរូបរាងខាងក្រៅថ្មីស្រឡាង ដែលផ្តល់នូវ
បទពិសោធគួរឲ្យចាប់អារម្មណ៍ថ្មីមួយ បើប្រៀបជាមួយនឹងបណ្តាជំនាន់មុនៗ។

បើប្រៀបធៀបជាមួយនឹងបណ្តាគំរូ concept ដែលធ្លាប់ត្រូវបានអ្នករចនាម៉ូត Nikola Cirkovic
បានបង្ហាញណែនាំកាលពីខែសីហា កន្លងទៅនេះ គំរូរចនាម៉ូតរបស់អ្នករចនាជនជាតិបារាំង
លោក Martin Hajek ដែលកំពុងតែបង្ហោះនៅលើ blog Nowhereelse.fr គឺមានផ្នែកជាច្រើន
មានការផ្លាស់ប្តូរ។ គំរូ iPhone 6 ថ្មីនេះ មានរូបរាងខាងក្រៅហាក់យកលំនាំនៃការរចនាម៉ូត
របស់ iPad Mini ឬ iPad Air (ពេលបង្រួមតូច)។ ជាក់ស្តែង ចំនុចពិសេសរបស់ concept នេះ
គឺការរចនាម៉ូតអេក្រង់មិនមានស៊ុមដាក់អេក្រង់ និងមិនមានប៊ូតុង Home ដែលយើងធ្លាប់តែបាន
ឃើញនៅលើបណ្តាឧបករណ៍របស់ Apple នោះទេ។

គំរូ concept នេះមើលទៅហាក់ដូចជាប្លែកភ្នែក ប៉ុន្តែនៅមិនទាន់បង្ហាញពីភាពសក្តិសមខ្លាំង ដោយ
សារតែការរចនាម៉ូតនេះ គឺមិនមានឃើញកន្លែងណាមួយ មានបំពាក់នូវ Sensor ស្គែនក្រយៅដៃ
Touch ID នោះឡើយ។ បើតាម Martin Hajek គំរូ iPhone 6 ត្រូវបានរចនាម៉ូត មុនទាំងពេល iPhone
5S បង្ហាញខ្លួនមកម្ល៉េះ។

បណ្តាអ្នកនិយមតាមដានព័ត៌មានតាមអ៊ីនធឺណេត កំពុងតែមានការជជែកគ្នាយ៉ាងច្រើន ស្តីពីការរច
នាម៉ូត អេក្រង់មិនមានផ្នែកស៊ុមអេក្រង់នេះ ប៉ុន្តែថាតើ iPhone 6 នឹងដូចទាំងស្រុងនឹងគំរូ concept
ឬក៏អត់នោះ គឺវានៅតែជាសំណួរមួយ ដែលមិនទាន់មានចម្លើយស្រាយបញ្ជាក់នៅឡើយ។

បន្ថែមពីលើនេះ iPhone 6 ក៏មានព័ត៌មានចចាមអារាមមកដែរថា វានឹងបំពាក់នូវអេក្រង់ទំហំ ៥ អ៊ីន
ដែលមាន Resolution Full HD 1080p ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone
- លីឡា លើកជើងអីលើកយ៉ាងនេះ...លេចឥឡូវហើយ...!

- Apple កំពុងពិសោធ iPad ធំដូច Laptop?

- Bill Gates បានបដិសេធម្តងទៀត ក្នុងការវិលមកអង្គុយកៅអី CEO Microsoft

- BlackBerry លុបចោលគម្រោង "លក់ក្រុមហ៊ុន" បញ្ឈប់ការងារ CEO បច្ចុប្បន្ន

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: iPhone 6 concept without Home button smartphone apple hightech