CamNews

ថេបប្ល៊ែត 

iPad Air ដាក់លក់នៅលើទីផ្សារ ប្រទេសកម្ពុជា តំលៃចាប់ពី ៦៩០ ដុល្លារ

iPad ស៊េរីក្រោយបំផុតដែល Apple ទើបតែធ្វើការបង្ហាញខ្លួន ហើយបានដាក់លក់ជាផ្លូវការនៅ
ថ្ងៃទី០១ ខែវិច្ឆិកា កាលពីពេលថ្មីៗ កន្លងទៅនេះ ពេលនេះបានមានចរាចរនៅលើទីផ្សារប្រទេស
កម្ពុជាយើងហើយ ដែលមានតំលៃលក់ចាប់ពី ៦៩០ ដុល្លារ (គិតតែម៉ូដែល ដែលមានទាំង wifi &
Cellular) ។

បើតាមប្រភពពីតារាងតំលៃលក់របស់ហាងលក់ទូរស័ព្ទដៃទំនើប នីកា នៅថ្ងៃទី ០៤ ខែវិច្ឆិកា នេះ
យើងឃើញថា iPad Air ម៉ូដែលទំហំ 16 GB (Wifi & Cellular) មានតំលៃលក់ ៦៩០ ដុល្លារ ហើយ
ម៉ូដែលទំហំ 32 GB (Wifi & Cellular) មានតំលៃ ៧៩៩ ដុល្លារ ចំណែកម៉ូដែលទំហំ 64 GB (Wifi &
Cellular) ត្រូវបានដាក់លក់ក្នុងតំលៃ ៨៩៩ ដុល្លារ។

តារាងតំលៃលក់ផលិតផល Apple នៃហាងលក់ទូរស័ព្ទដៃ នីកា រសៀលថ្ងៃទី ០៤ ខែវិច្ឆិកា នេះ

iPad Air គឺជា Tablet ថ្មីមួយរបស់ Apple ដែលត្រូវបានគេចាប់អារម្មណ៍ច្រើន ដោយសារតែការ
រចនាម៉ូតដ៏ស្តើង រាងស្អាត ដែលមើលទៅខុសប្លែកច្រើន បើប្រៀបធៀបជាមួយនឹង iPad ជំនាន់
មុនៗ។ ទន្ទឹមនេះផងដែរ iPad Air ត្រូវបានបណ្តាអ្នកវិភាគ មកពីបណ្តាគេហទំព័របច្ចេកវិទ្យាល្បីៗ
ជាច្រើន បានវាយតំលៃប្រហាក់ប្រហែលគ្នាថា វាមានល្បឿនលឿន ងាយស្រួលប្រើ ជា Tablet
ដែលល្អជាងគេបំផុត សម្រាប់ពេលបច្ចុប្បន្ននេះ ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- បទ"លោកឪពុក" និងបទ "ម៉ែ" ស្តាប់ហើយ នឹកអាណិតដល់ ឪពុកម្តាយ (មានវីដេអូ)
- Window Phone មានការអភិវឌ្ឍន៍លឿនជាង ទាំង iOS និង Android

- វីដេអូ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរវល់ងាកមើល ស្រីស្លៀកខ្លី មិនមើលផ្លូវ

- Apple សហការជាមួយ Sony, BlackBerry, Microsoft ធ្វើសង្គ្រាមជាមួយ Google
- Version Concept: iPhone Air អេក្រង់ 5 inch កម្រាស់ 4,5mm ស្អាតអស់ទាស់ (មានវីដេអូ)

ដោយ៖ សិលា


Tags: ipad air available in cambodia tablet apple hightech