CamNews

គ្រោះថ្នាក់ 

តក់ស្លុត ៖ វីដេអូ វិនាទី រណ្តៅស្រុត លេបត្របាក់ អ្នកថ្មើរជើង ពីររូប

ស្ទើរតែមិនគួរអោយជឿ ៖ ឃ្លីបវីដេអូ ផ្តិតជាប់ដោយ កាម៉េរ៉ាសុវត្ថិភាព រថយន្តក្រុង ក្នុងស្រុកនោះ សរ បញ្ជាក់  ជាក់ ស្តែងអោយ ឃើញ  យ៉ាងច្បាស់  ថា វិនាទី  នៃ រណ្តៅ បាក់ស្រុតមួយរំពេចនោះនៅតាម បណ្តោយផ្លូវដើរ បានលេបត្របាក់ អ្នកថ្មើរជើង ជនជាតិកូរ៉េខាងត្បូង ពីររូបគួរអោយតក់ស្លុត ។

យ៉ាងណាមិញ របាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា ភ្លាមៗ ក្រុមការងារសង្គ្រោះបន្ទាន់ បានធ្វើចុះ ជួយសង្គ្រោះភ្លាមៗ ស្រ្តី និង បុរសជាជនរងគ្រោះ  ខាងលើ ដោយ បាន  បញ្ជូន ពួកគេទាំងពីរនាក់ទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្នុងស្រុក មានទីតាំងជិតកន្លែងកើតហេតុបំផុត ខណៈជនរងគ្រោះ ទាំងពីរនាក់ ទទួលរងរបួសស្រាល ។ គួររំឭកថា មន្រ្តី  ពាក់ ព័ន្ធក្រុង សេអ៊ូល របស់ប្រទេស កូរ៉េខាងត្បូង កំពុងតែ ចាត់វិធានការក្នុងការ តាមដានពីមូលហេតុដែលធ្វើអោយមានករណីរណ្តៅស្រុតលើកនេះជាសំណាង ល្អ ពុំមានការស្រុតរយៈជម្រៅជ្រៅ កុំអីជនរងគ្រោះ អាចនឹងមានហានិភ័យ  គម្រាមគំហែង ដល់អាយុ ជីវិតក៏ថាបាន ។ អ្នកយកព័ត៌មានអោយទំព័រ ប៊ីប៊ីស៊ី Yalda Hakim ធ្វើសេចក្តីរាយការណ៍ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Seoul South korea North korea Heather Cho