CamNews

ថេបប្ល៊ែត 

ថេប្លេត ស្ដើងបំផុតលើលោក Dell Venue 8 7000 ប្រើកមេរ៉ា អាចបង្កើតជម្រៅដល់រូបភាព

នៅក្នុងព្រឹត្តិការណ៍ Intel Developer Forum 2014 ក្រុមហ៊ុន Dell បានឧទ្ទេសនាមស្រឡាយ
កុំព្យូទ័រ ថេប្លេត ស្ដើងបំផុតក្នុងពិភពលោក ដែលមានឈ្មោះថា Dell Venue 8 7000 ។

ចំនុចលេចធ្លោរបស់កំណែ កុំព្យូទ័រ ថេប្លេត នេះ គឺភាពស្ដើងរបស់វា ត្រឹម ៦ម.ម។ ដូច្នេះ កុំព្យូទ័រ
ថេប្លេត នេះ បានយកឈ្នះលើគូប្រជែងទាំងអស់របស់ខ្លួន និងក្លាយជា កុំព្យូទ័រ ថេប្លេត ស្ដើង
បំផុតក្នុងពិភពលោក។

ក្រៅពីភាពស្ដើងដ៏គួរឱ្យភ្ញាក់ផ្អើល Dell Venue 8 7000 ក៏ត្រូវបានបំពាក់មុខងារបច្ចេកវិទ្យាដ៏
អស្ចារ្យ ដោយមានជំនួយពី Intel ដែលជាក្រុមហ៊ុនដៃគូរបស់ខ្លួន។ ថេប្លេតនេះ មានអេក្រង់
OLED 8,4 inch រីសូលូសឹន 2K (ដូចទៅនឹង Samsung Tab S ដែលទើបបានបង្ហាញខ្លួន កាល
ពីពេលថ្មីៗនេះ) រួមនឹងបច្ចេកវិទ្យា Real Sense 3D របស់ក្រុមហ៊ុនផលិតឈីប លំដាប់កំពូល
របស់ពិភពលោក។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Real Sense Snapshot Depth Camera របស់ Intel
ក៏ត្រូវបានបំពាក់ឱ្យ Dell Venue 8 7000 តាមរយៈប្រព័ន្ធកាមេរ៉ា ៣ ដើម្បីបង្កើតជម្រៅដល់រូប
ភាពដែលកាមេរ៉ាបានថត។

មកដល់ពេលនេះ  គេនៅមិនទាន់ដឹងច្បាស់ទាំងស្រុង អំពីលក្ខណៈសម្បត្តិទាំងឡាយ របស់
ម៉ាស៊ីននេះ ដោយសារតែភាគីក្រុមហ៊ុន Dell ចង់រក្សាការសម្ងាត់មួយចំនួន ប៉ុន្ដែ Dell បានឱ្យ
ដឹងថា The Venue 8 បំពាក់ប្រព័ន្ធប្រតិបត្តិ Android 4.4 Kitkat និង ឈីប Intel Moorfield ជា
មួយនឹងប្រូសេសឺរ quad-core Dual Atom ហើយផលិតផលនេះ នឹងត្រូវបានផ្ដើមលក់ក្នុងទីផ្សារ
ចាប់ពីខែវិច្ឆិកាខាងមុខ។ យ៉ាងនេះក្ដី តម្លៃរបស់វា នៅតែមិនទាន់ត្រូវបានភាគីក្រុមហ៊ុន បង្ហើប
ឱ្យដឹង ជាសាធារណៈនៅឡើយ៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Theverge/Techradar/Cnet


Tags: Dell Venue 8 7000 world’s thinnest tablet Depth Camera