CamNews

ថេបប្ល៊ែត 

iPad Pro 9,7" បង្ហាញខ្លួនជាផ្លូវការ៖ True Tone Display, ខ្លាំងដូច 12,9", 12MP/5MP, តម្លៃចាប់ពី 599$

ដូចអ្វីដែលបានរំពឹងទុក Apple បានធ្វើការបង្ហាញណែនាំ iPad Pro ម៉ូដែលទំហំ 9,7-inch ជាម៉ូដែល តូចជាង ស្រាលជាង ប៉ុន្តែមានលក្ខណៈសម្បត្តិខ្លាំងដូចទៅនឹង iPad Pro 12,9-inch សព្វថ្ងៃនេះ។ ជាមួយនឹងទំហំ 9,7-inch, iPad Pro ថ្មីនេះនឹងមានទំហំស្មើនឹង iPad Air 2 ហើយអ្វីដែលពិសេសគឺវា មានលក្ខណៈសម្បត្តិខ្លាំងក្លា និងមានគាំទ្រនូវបណ្តាឧបករណ៍គ្រឿងផ្សំដូចទៅនឹង iPad Pro 12,9-inch ដែរ។


iPad Pro 9,7" មានទម្ងន់មិនដល់ 0,4kg នោះទេ ប៉ុន្តែចំនុចពិសេស ដែល Apple ផ្តោតសំខាន់នោះគឺ អេក្រង់របស់ឧបករណ៍។ iPad Pro 9,7" ត្រូវបាន Apple មានមោទនភាពឲ្យដឹងថា ជាថែប្ល៊ែតដែលមាន អេក្រង់ភ្លឺច្បាស់ជាងគេបំផុត។ មិនតែប៉ុណ្ណោះ អេក្រង់របស់ iPad Pro 9,7" មានគាំទ្រនូវបច្ចេកវិទ្យា ដំបូងគេដែលមាននៅលើថែប្ល៊ែតនោះគឺ True Tone Display។ និយាយជាមូលដ្ឋាន បច្ចេកវិទ្យានេះ នឹងកែសម្រួលពណ៌ពន្លឺ និងកំរិតភាពច្បាស់របស់អេក្រង់ ដើម្បីផ្តល់បាននូវពន្លឺដ៏សមរម្យមួយ សម្រាប់ អ្នកប្រើប្រាស់ ដោយស្វ័យប្រវត្តិតែម្ត។ ឧទាហរណ៍ជាក់ស្តែង នៅពេលដែលអ្នកមើលអក្សរនៅក្រោម ពន្លឺពណ៌លឿង នោះអេក្រង់ iPad Pro 9,7" នឹងផ្តល់នូវពន្លឺស្រទន់ជាង ដើម្បីឲ្យអ្នកប្រើប្រាស់ងាយ ស្រួលមើល ហើយពេលដែលដើរចេញទៅក្រុោមពន្លឺថ្ងៃវិញ នោះអេក្រង់របស់ iPad Pro 9,7" ត្រឡប់ ទៅអេក្រង់មានពន្លឺធម្មតាវិញ។


iPad Pro 9,7-inch មានកំរិតភាពច្បាស់ 2048x1536, CPU A9X, មានរន្ធបំពងសម្លេងបួន (បើតាម Apple បានឲ្យតដឹងថា Speaker របស់ iPad Pro 9,7" នឹងឮខ្លាំងជាងពីរដង បើប្រៀបនឹង iPad Air 2)។ ចំណែកកាមេរ៉ាក្រោយរបស់ iPad Pro ថ្មីនេះ ត្រូវបានApple បំពាក់ដល់ទំហំ 12MP ជាមួយនឹង សមត្ថភាពថតវីដេអូបានដល់កំរិត 4K, True Tone Flash, កាមេរ៉ាមុខទំហំ 5MP គាំទ្រ Retina-display flash (ដូចនឹង iPhone 6s/6s+)។



iPad Pro 9,7" មានបួនពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ ពណ៌ទឹកមាស និងពណ៌ មាសផ្កាឈូក។ ពេលវេលាបញ្ចេញលក់ នឹងចាប់ផ្តើមពីថ្ងៃទី ៣១ ខែមីនា​ខាងមុខនេះតទៅ។ iPad Pro 9,7" នឹងមានអង្គផ្ទុកទិន្នន័យបីទំហំផ្សេងគ្នាគឺ ទំហំ 32GB / 128GB / 256GB ជាមួយនឹងតម្លៃលក់ 599$ / 749$ / 899$។ នេះគឺបណ្តាតម្លៃសម្រាប់ម៉ូដែលដែលមានតែ Wi-Fi សម្រាប់ម៉ូដែលមានទាំង  LTE នឹងថ្លៃជាង 130$ លើគ្រប់ទំហំនីមួយៗ៕

- អានអត្ថបទ៖ iPhone SE បង្ហាញខ្លួនជាផ្លូវការ៖ អេក្រង់៤អ៊ីន Chip A9 កាមេរ៉ា 12MP តម្លៃចាប់ពី ៣៩៩ ដុល្លារ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Apple, Tinhte


Tags: iPad Pro 97" Tablet Apple Hightech