CamNews

សុខភាព 

វិធីងាយៗ ព្យាបាលកំចាត់អង្គែ និង ស្បែកក្បាល រមាស់ ដោយធម្មជាតិ

តើអ្នកជាញឹកញាប់ អេះស្បែកក្បាលដ៏រមាស់ របស់អ្នកមែនទេ? វាពិតជាគួរឱ្យខ្មាស់អៀនណាស់
ប្រសិនបើ អ្នកតែងតែ អេះក្បាលនៅកន្លែងសាធារណៈ ដោយសារតែស្បែកក្បាលរមាស់ ឬមាន
អង្គែ។ បញ្ហាទាំងនេះ គឺបណ្តាលមកពី ស្បែកក្បាលស្ងួត មានជាតិប្រេង និងប្រើប្រាស់សាប៊ូមិន
ត្រូវនិងស្បែកក្បាល។

ខាងក្រោមនេះ  គឺជាវិធីងាយៗ  មួយចំនួន  អាចជួយកំចាត់អង្គែ និង​  ស្បែកក្បាលរមាស់ យ៉ាង
ឆាប់រហ័ស។

ប្រេងដូង៖ គឺជារុក្ខជាតិម្យ៉ាង ដែលមានតួនាទីការពារថែរក្សា ស្បែកក្បាលរបស់អ្នកមិនឱ្យស្ងួត
និង ព្យាបាលកំចាត់ស្បែកក្បាលស្ងួត បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ក្នុងរយៈពេលដ៏ខ្លី។

វិធីព្យាបាល៖ យកប្រេងដូងបន្តិច  លាបនៅលើស្បែករបស់អ្នក មុនពេលកក់សក់  រួចទុករយៈ
ពេល  យ៉ាងហោចណាស់ឱ្យបាន ៣០នាទី។ បន្ទាប់មក លាងសំអាត ស្បែកក្បាល និង សក់ជា
មួយនឹងសាប៊ូកក់សក់។ ព្យាបាលតាមវិធីនេះ ឱ្យបាន ៣ដង ក្នុង ១សបា្តហ៍។

ជម្រើសមួយទៀត៖ អ្នកអាចយកប្រេងដូងទៅកំដៅឱ្យក្តៅឱ្យរលាយ បន្ទាប់មកលាយជាមួយ
នឹងសាប៊ូកក់សក់របស់អ្នក មុននឹងអ្នក កក់សក់លាងសំអាត សក់ និង ស្បែកក្បាលរបស់អ្នក។

ផ្លែចេក៖ មិនមែនគ្រាន់តែ ជាប្រភេទផ្លែឈើសំរាប់ទទួលទានប៉ុណ្ណោះទេ ប៉ុន្តែ  វាក៏អាចយក
មកប្រើប្រាស់ជាឱសថធម្មជាតិសំរាប់ព្យាបាលជំងឺផ្សេងៗទៀតបានផងដែរ។ ផ្លែចេក ត្រូវបាន
គេយកមកប្រើប្រាស់សំរាប់ព្យាបាលជំងឺរមាស់ស្បែកក្បាល ជំងឺរបកស្បែកក្បាល និងអង្គែ ជា
ដើម។

វិធីព្យាបាល៖ យកផ្លែចេក ២ផ្លែ និង ផ្លែប័រទុំ ១ផ្លែ លាយចូលគ្នា ​កូរឱ្យសព្វ បន្ទាប់មក យកវា
មកលាប នៅលើស្បែកក្បាល និង សក់របស់អ្នក ឱ្យសព្វ  ដោយម៉ាស្សាថ្នមៗ តិចៗ  ទុករយៈ
ពេល ៣០នាទី រួចលាងសំអាត ស្បែកក្បាល និង សក់របស់អ្នក ជាការស្រេច៕



ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Itchy Scalp