CamNews

ទូរស័ព្ទ 

រូបភាព iPhone 6 គំរូ ថ្មី និងច្បាស់បំផុត មិនធ្លាប់មានពីមុនមក

កន្លែងអង់តែន ត្រូវបានគេរចនាតូចជាងមុន ជួយឱ្យ iPhone 6 មានភាពប្រណិត និងមិន
“គ្រើម” ដូចកំណែគំរូមុនៗ។

អ្នកជំនាញខាងរចនា ២រូប គឺ Thomas Moyano និង Nicholas Aichino ថ្មីៗនេះ រចនាបាន
សម្រេចនូវកំណែគំរូ iPhone 6 ដោយយោងទៅលើពាក្យចចាមអារ៉ាម ក្នុងពេលកន្លង។ ខុស
ពីរូបភាពមុនៗ ដែលមិនត្រូវបានគេយកចិត្តទុកដាក់ទៅលើរចនារូបរាង កំណែគំរូថ្មីរបស់
Thomas Moyano និង Nicholas Aichino មានលក្ខណៈស្រឡូន ដោយសារតែកន្លែងអង់តែន
ត្រូវបានធ្វើឱ្យតូច ហើយរូបភាពរបស់កំណែគំរូ iPhone 6 នេះ ក៏មានលក្ខណៈច្បាស់ជាងគំរូ
មុនៗផងដែរ។

យោងតាមព័ត៌មានចចាមអារ៉ាម ឱ្យដឹងថា iPhone 6 នឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ១៩
កញ្ញា ជួនទៅនឹងថ្ងៃដែល Apple ធ្លាប់បាន បញ្ចេញលក់ iPhone ថ្មី រាល់ឆ្នាំ នៅថ្ងៃសៅរ៍។
តាមគម្រោង កំណែ 4,7 inch នឹងត្រូវបានបញ្ចេញលក់មុន កំណែ 5,5 inch ប៉ុន្ដែ អេក្រង់របស់
កំណែទាំង ២នេះ មានកម្រិតរីសូលូសឹន 1.704 x 960 pixel ដូចគ្នា។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ iphonehacks


Tags: Thomas Moyano Nicholas Aichino iPhone 6