CamNews

ព័ត៌មានវីដេអូ 

ថតបានសកម្មភាពទាំងស្រុង ចោរចិត្តសឿង ជិះម៉ូតូធំ ប្លន់អ្នកជិះកង់ ល្បីខ្លាំងក្នុងអ៊ិនធើណេត

ព្រឹត្ដិការណ៍មួយបានកើតឡើងនៅទីក្រុង ប៊ូអេណូស អៃរេស ប្រទេសអាហ្សង់ទីន ​ដែល​ស្ទើ​តែ​មិន​គូរ​ឲ្យ​ជឿទេ ខណៈពេលបុរសម្នាក់កំពុងតែជិះកង់ទស្សនាកម្សាន្ដ និង​ថត​យក​ ទេសភាព​តាម​ដែល​គាត់​ចូល​ចិត្ដ​​ ស្រាប់តែពេលនោះ ក៏មានបុរសម្នាក់ទៀតជិះម៉ូតូធំ ប្រដាប់ដោយ​អាវុធ ហើយ​ក៏​មក​ភ្ជុង​​ដោយ​​គំរាម​យកសាក់កាដូរបស់ម្ចាស់កង់ ។​ ប៉ុន្ដែចម្លែកបន្ដិច ចោរនោះពេលដែល​ម្ចាស់ក​ង់​ព្រម​ប្រ​គល់​ទ្រព្យ​សម្បត្ដិដែលខ្លួនចង់បានហើយ បែជាមិនចង់ទទួលទៅវិញ ក៏​ធ្វើ​ការ​ស្រវេ​ស្រវា​ចង់​បានរបស់​ផ្សេង តើ​អ្វីឲ្យប្រាកដដែលចោចង់បាន ? ទស្សនាវីដេអូ៖ 



ជាការពិតខណៈដែលចោរបានគម្រាមយក កាបូបនោះ គឺមិនបានដឹងឡើយថា ម្ចាស់កង់បានកំពុង​តែថតរូប ដែលស្របពេលខ្លួនហូតកាំភ្លើងមកក្រៅ ហើយភ្ជុង ក៏ត្រូវជាប់ក្នុងម៉ាស៊ីនថតនោះទៅ ជា​ការបំបាត់ភស្ដុតាង ចោរមានតែខិតខំទាមទាយកម៉ាស៊ីនថតរូបនោះទៀត ប៉ុន្ដែជាអកុសល បុរស​ម្ចាស់ចលនទ្រព្យនោះ មិនព្រមប្រគល់ឡើយ ដោយខិតខំរត់គេចខ្លួនដើម្បីស្វែងរក​ការធ្វើ​អន្ដរាគមន៍​ ពីប៉ូលីស។ សម្ដីជនរងគ្រោះបានបន្ថែមថា មិនយូរមិនឆាប់ជនល្មើសនិងត្រូវ ប៉ូលីស​ចាប់​បាន​ជាមិន​ខាន​ឡើយ ដោយផ្អែកលើភស្ដុតាងមួយនេះ។ 




ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប 


Tags: Videonews Robbery Argentina Buenos Aires