CamNews

សុខភាព 

ប្រភេទអាហារ ជួយឱ្យធ្មេញរឹងមាំ សភ្លឺចែងចាំង ក្នុងរយៈពេលខ្លី

ការដុសសំអាតធ្មេញរាល់ថ្ងៃគឺជារឿងមួយដ៏ល្អ ដែលអាចជួយឱ្យធ្មេញរបស់អ្នកមានសុខភាព
ល្អ និង សភ្លឺរលោង។ ប៉ុន្តែ វាគ្រាន់តែ   ជាផ្នែកមួយ   តែប៉ុណ្ណោះ អ្វីដែលសំខាន់ អ្នកត្រូវចេះ
ជ្រើសរើស ប្រភេទអាហារ ទទួលទានរាល់ថ្ងៃ ដែលផ្តល់អត្ថប្រយោជន៍ល្អដល់សុខភាពធ្មេញ
របស់អ្នក បន្ថែមទៀត។

ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលអាចជួយឱ្យសុខភាពធ្មេញរបស់អ្នករឹងមាំ
សចែងចាំង និង ភ្លឺរលោង បានឆាប់រហ័ស។

ទឹកដោះគោឆៅ៖ គឺជាប្រភេទនៃអាហារប្រចាំថ្ងៃ ដែលផ្តល់នូវសារធាតុកាល់ស្យូម ផួស្វាត
និងវីតាមីនD មានអត្ថផ្តល់ប្រយោជន៍ ចំពោះរាងកាយ។ សារធាតុទាំងអស់នេះ គឺដើរតួយ៉ាង
សំខាន់ ក្នុងការការពារធ្មេញឱ្យមានសុខភាពល្អ រឹងមាំ សភ្លឺរលោង និងឆ្អឹងរឹងមំា លូតលាស់
ល្អ។ ​ដូច្នេះ អ្នកគួរជ្រើសរើសយក  ទឹកដោះគោឆៅ ឬទឹកសណ្តែក ជាអាហារប្រចាំថ្ងៃ ដែល
អាចជួយជួសជុល និង ធ្វើឱធ្មេញសភ្លឺរលោង និង រឹងមាំ។

ទឹកដោះគោជូរ៖ គឺជាប្រភពនៃអាហារ សម្បូរទៅដោយសារធាតុកាល់ស្យូម ដែលដើរតួនា
ទី យ៉ាងសំខាន់ ក្នុងការថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឱ្យរឹងមាំ សភ្លឺចែងចាំង នៅពេល
ដែលអ្នក ប្រើប្រាស់បាន ឬ ទទួលទានបានទៀងទាត់។

ជាពិសេស វាមិនគ្រាន់តែ ជាប្រភេទអាហារដែលជួយឱ្យ ធ្មេញសស្អាត ប៉ុណ្ណោះទេ វាក៏អាច
ជួយសម្រកទម្ងន់ របស់អ្នក ​បានយ៉ាងមានប្រសិទ្ធិភាពដែរ។ ប៉ុន្តែ អ្នកត្រូវជ្រើសរើសប្រភេទ
ទឹកដោះគោជូរ ដែលមានផ្ទុកនូវសារធាតុខ្លាញ់តិច និងជាតិស្ករតិច សំរាប់អ្នកដែលចង់បាន
រាងស្រស់ស្អាត៕

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Superfoods for Teeth