CamNews

សុខភាព 

វិធីងាយៗ ជួយបង្កើនសម្រស់ស្បែកមុខសភ្លឺ រលោង រយៈពេលខ្លី និង ការពារពីជំងឺផ្សេងៗ

សម្រស់ និង សុខភាព គឺជាវត្ថុដ៏មានតំលៃបំផុត សំរាប់មនុស្សគ្រប់រូប ក្នុងសង្គមដ៏ទាន់សម័យ
ស៊ីវីល័យ បច្ចុប្បន្ន ដើម្បីទទួលបាននូវភាពស្រស់ស្អាត ការទាក់ទាញ និង សុខភាពល្អ។  ខាង
ក្រោមនេះ យើងសូមណែនាំ អ្នកនូវប្រភេទអាហារធម្មជាតិ ដែលអាចជួយអ្នកឱ្យមានសុខភាព
ល្អ និង មានសម្រស់ស្រស់ស្អាត ដោយធម្មជាតិ។

១/ ជួយសំអាត និងព្យាបាលពោះវៀនធំ៖ ទឹកល្ហុងទុំ  អាចជួយព្យាបាលផលប៉ះពាល់ក្នុង
ពោះវៀនធំ  ដូចជា៖  សំអាតខ្ទុះ និង ទឹករំអិល  ​នៅក្នុងពោះវៀនធំ   ដែលបណ្តាលមកពីការ
រលាក។ ដើម្បីព្យាបាលឱ្យជាសះស្បើយ បានឆាប់រហ័ស អ្នកត្រូវទទួលទានផ្លែល្ហុងទុំ ឱ្យបាន
ទៀងទាត់។

២/ ស្បែក ល្ហុងវគឺជាផ្លែឈើ  ដ៏អស្ចារ្យមួយសម្រាប់  ថែរក្សាស្បែក  ដែលអាចយកមកប្រើ
ប្រាស់ធ្វើម៉ាសបិទមុខ
វាអាចជួយកម្ចាត់ជំងឺមុន និង អាចជួយបើករន្ធញើស   ដែលស្ទះនៅ
លើស្បែកមុខ និង ជាពិសេស   វាជួយរំលាយកោសិកាស្បែកងាប់​  ផ្តល់ឱ្យស្បែក
សភ្លឺ ស្រស់
ស្អាត
និងមានពន្លឺរលោង។ មួយវិញទៀត វាគឺជាឱសថធម្មជាតិដ៏ល្អ   ដើម្បីព្យាបាលការឆ្លង
មេរោគ
ស្បែក និងរបួសដែលមិនជាសះស្បើយ បានយ៉ាងឆាប់រហ័ស

៣/ ប្រឆាំងវ័យចំណាស់ ផ្លែល្ហុងមានផ្ទុកទៅដោយសារធាតុantioxidantsដែលមានតួនាទី
ជួយក្នុងការគ្រប់គ្រង វ័យចំណាស់មុនអាយុ អាចជួយអ្នកដើម្បីទទួលបានរូបរាងវ័យក្មេង

៤/ សម្រកទម្ងន់៖ ល្ហុងសម្បូរទៅដោយ  សារធាតុកាឡូរីទាប  ជាអាហារូបត្ថម្ភ   ដ៏ប្រសើរ
សំរាប់
អ្នកទាំងឡាយណាដែលមានបំណងចង់បញ្ចុះទម្ងន់បានឆាប់រហ័ស៕

ដោយ៖ វណ្ណៈ
ប្រភព៖ medindia


Tags: Health Health Benefits of Papaya