សម្រស់ និង សុខភាព គឺជាវត្ថុដ៏មានតំលៃបំផុត សំរាប់មនុស្សគ្រប់រូប ក្នុងសង្គមដ៏ទាន់សម័យ
ស៊ីវីល័យ បច្ចុប្បន្ន ដើម្បីទទួលបាននូវភាពស្រស់ស្អាត ការទាក់ទាញ និង សុខភាពល្អ។ ខាង
ក្រោមនេះ យើងសូមណែនាំ អ្នកនូវប្រភេទអាហារធម្មជាតិ ដែលអាចជួយអ្នកឱ្យមានសុខភាព
ល្អ និង មានសម្រស់ស្រស់ស្អាត ដោយធម្មជាតិ។

១/ ជួយសំអាត និងព្យាបាលពោះវៀនធំ៖ ទឹកល្ហុងទុំ អាចជួយព្យាបាលផលប៉ះពាល់ក្នុង
ពោះវៀនធំ ដូចជា៖ សំអាតខ្ទុះ និង ទឹករំអិល នៅក្នុងពោះវៀនធំ ដែលបណ្តាលមកពីការ
រលាក។ ដើម្បីព្យាបាលឱ្យជាសះស្បើយ បានឆាប់រហ័ស អ្នកត្រូវទទួលទានផ្លែល្ហុងទុំ ឱ្យបាន
ទៀងទាត់។

២/ ស្បែក៖ ល្ហុងវគឺជាផ្លែឈើ ដ៏អស្ចារ្យមួយសម្រាប់ ថែរក្សាស្បែក ដែលអាចយកមកប្រើ
ប្រាស់ធ្វើម៉ាសបិទមុខ។ វាអាចជួយកម្ចាត់ជំងឺមុន និង អាចជួយបើករន្ធញើស ដែលស្ទះនៅ
លើស្បែកមុខ និង ជាពិសេស វាជួយរំលាយកោសិកាស្បែកងាប់ ផ្តល់ឱ្យស្បែកសភ្លឺ ស្រស់
ស្អាត និងមានពន្លឺរលោង។ មួយវិញទៀត វាគឺជាឱសថធម្មជាតិដ៏ល្អ ដើម្បីព្យាបាលការឆ្លង
មេរោគស្បែក និងរបួសដែលមិនជាសះស្បើយ បានយ៉ាងឆាប់រហ័ស។

៣/ ប្រឆាំងវ័យចំណាស់៖ ផ្លែល្ហុងមានផ្ទុកទៅដោយសារធាតុantioxidantsដែលមានតួនាទី
ជួយក្នុងការគ្រប់គ្រង វ័យចំណាស់មុនអាយុ អាចជួយអ្នកដើម្បីទទួលបានរូបរាងវ័យក្មេង។

៤/ សម្រកទម្ងន់៖ ល្ហុងសម្បូរទៅដោយ សារធាតុកាឡូរីទាប ជាអាហារូបត្ថម្ភ ដ៏ប្រសើរ
សំរាប់អ្នកទាំងឡាយណាដែលមានបំណងចង់បញ្ចុះទម្ងន់បានឆាប់រហ័ស៕

ដោយ៖ វណ្ណៈ
ប្រភព៖ medindia