CamNews

តារា 

Pele: Messi ប្រាកដជាបំបែកឯកត្តកម្មរបស់ខ្ញុំ

អតីតកំពូលកីឡាកររបស់ប្រេស៊ីល Pele ជឿថាទាំងខ្លួនលោក និងកីឡាករ Lionel Messi
សុទ្ធតែទទួលបាននូវអំណោយពីព្រះជាម្ចាស់ ប៉ុន្តែលោកក៏បានបន្ថែមទៀតថាកំពូលខ្សែ
ប្រយុទ្ធរបស់ Barcelona រូបនេះនៅមានដំណើរផ្លូវវែងឆ្ងាយដើម្បីធ្វើបានល្អលើសលោក។
កីឡាករ Messi ត្រូវបានគេស្គាល់ថាជាកំពូលកីឡាករល្អបំផុតក្នុងជំនាន់របស់លោកដែល
ទើបតែនិងទទួលបានពាន Ballon d'Or នៅដើមខែនេះផងដែរ។
ប៉ុន្តែទោះបីជា Messi ល្អជាង Pele ក៏ដោយក៏វានៅតែបន្សល់ទុកនូវការពិភាក្សានៅក្នុងពិភព
បាល់ទាត់សព្វថ្ងៃ។
Pele បានបន្ថែមទៀតថា ទាំងរូបលោកនិង Messi សុទ្ធតែទទួលបាននូវជំនាញដ៏ពិសេស។
ប៉ុន្តែដំបូងលោកគិតថាកីឡាករ Messi វ័យ ២៤ឆ្នាំមិនអាចប្រៀបស្មើរនិងលោកឡើយរហូត
លោកធ្វើការប្រៀបធៀបអំពីអ្វីដែលលោកបានទទួលជ័យ។
Pele ប្រាប់កាសែតLe Mondeថា "និយាយពីទំរង់លេងពួកយើងមានលក្ខណប្រហាក់ប្រហែល
គ្នា, ប៉ុន្តែវាពិតជាពិបាកសំរាប់ Messi ដើម្បីបំបែកឯកត្តកម្មរបស់ខ្ញុំ។ បើសិនជា Messi អាច
រកគ្រាប់បាល់បាន ១,២៨៣ និងឈ្នះពាន World Cup ចំនួន៣ ចាំនិយាយគ្នាម្តងទៀត"៕

ដោយ វឌ្ឍនា

Tags: messipele