CamNews

កីឡាអន្តរជាតិ 

Messi និង Suarez មក​ដល់​អង់​គ្លេស​ហើយ ត្រៀម​ប៉ះ​ក្រុម Celtic ចុង​សប្តាហ៍​នេះ

(ក្រុងឡុងដ៍)៖ សមាជិកក្លឹប FC Barcelona រួមមាន Lionel Messi និង Luis Suarez បានធ្វើដំណើរមកដល់ប្រទេសអង់គ្លេស​ហើយ​ថ្ងៃ​ចន្ទ ទី​២៥ ខែ​កក្កដា​ម្សិល​មិញ​នេះ ដើម្បី​ត្រៀម​ជួប​ប្រកួត​មិត្ត​ភាពអន្តរជាតិទល់នឹងក្រុម Celtic របស់ស្កុតឡេន រាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងថា ក្រុមជើងឯកអេស្ប៉ាញ Barcelona នឹងចំណាយពេល៦ថ្ងៃនៅអង់គ្លេស ក្នុង​ជំរុំ​ហ្វឹក​ហាត់ St George’s Park ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក Luis Enrique និងសហការី មុនប្រកួតមិត្តភាព ទល់នឹងក្រុម Celtic នៅពហុកីឡដ្ឋាន Dublin ដោយ​ពុំ​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ Neymar ឡើយ ដោយ​ជាប់​បេស​កកម្ម​ជួយ​ប្រេ​ស៊ីល ក្នុងការប្រកួតកីឡាអូឡាំពិក Rio 2016 នៅក្នុងប្រទេសរបស់គេ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

តារាឆ្នើមវ័យ២៩ឆ្នាំ Messi បានកាត់ពេលវិស្សមកាលរបស់គេ ដើម្បីបានមកចូលរួមជាមួយក្លឹបក្នុងការប្រកួតនៅទឹកដីអង់គ្លេស ដែល​នេះ​ជា​ការ​វិល​ចូល​ទី​លាន​ជា​ថ្មី បន្ទាប់​ពី​ជួយ​អាហ្សង់​ទីន ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានប្រចាំទ្វីបអាមេរិក Copa America Centenario 2016 នៅ​សហ​រដ្ឋអាមេ​រិក ទោះ​ចាញ់​ឈី​លី ៤-២ ដោយ​បាល់​ប៉េណាល់ទី​ក៏​ដោយ​៕

Lionel Messi (ស្តាំ) និង Luis Suarez

គ្រូបង្វឹក Luis Enrique

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Messi