CamNews

ព័ត៌មានបច្ចេកវិទ្យា 

Bill Gates: "សូមកុំហៅខ្ញុំ ថាជាអ្នកបានបោះបង់ ការសិក្សា"

បើទោះជាបានដឹង បានឮហើយថា ជាអ្នកធ្លាប់បោះបង់ការសិក្សា លោកមហាសេដ្ឋី Bill Gates អ្នក បង្កើតក្រុមហ៊ុន Software Microsoft តែងតែទទួលបានការគាំទ្រយ៉ាងច្រើន។ ទន្ទឹមនឹងនោះ អ្នកគាំ ទ្រ Bill Gates ជាច្រើននាក់ ក៏បានធ្វើការបោះបង់ការសិក្សា ដើម្បីរៀនសូត្រតាមភាពជោគជ័យ ដែលគាត់ទទួលបាន ដូចសព្វថ្ងៃនេះទៀតផង។ ប៉ុន្តែសម្រាប់ខ្លួនលោក Bill Gates ផ្ទាល់ គាត់មិន
ដែលចូលចិត្ត ការដែលគ្រប់គ្នា រំលឹកដល់រូបគាត់ ជានិស្សិតបោះបង់ការសិក្សាម្នាក់នោះទេ។
នៅក្នុងកិច្ចសម្ភាសន៍បន្តផ្ទាល់ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Reddit លោកមហា សេដ្ឋី Bill gates បាននិយាយឲ្យដឹងថា ការដែលគ្រប់គ្នា ភ្ជាប់រូបគាត់ ថាជាអ្នកបោះបង់ការសិក្សា គឺពិតជា មិនត្រូវត្រឹមនោះទេ។ រូបគាត់បានរៀនចប់ ៣ឆ្នាំ នៅ Harvard និងរៀនសូត្រ គ្រប់ចំនួន មុខវិជ្ជា ដើម្បីបញ្ចប់ការសិក្សា។ ប៉ុន្តែរូបគាត់មិនមានគំនិត ចង់បញ្ចប់ការសិក្សានោះទេ ហើយបាន ប្រើប្រាស់ចំណេះដឹងដែលបានរៀនសូត្រកន្លងមកនោះ ទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន។
ក្រៅពីនេះ នៅក្នុងកិច្ចសម្ភាសន៍បន្តផ្ទាល់នេះដែរ Bill Gates ក៏បាន​បង្ហើបពីវត្ថុមានតំលៃជាងគេ បំផុត ដែលគាត់ធ្លាប់បានទិញ នោះគឺ យន្តហោះផ្ទាល់ខ្លួន។ រូបលោកបាននិយាយឲ្យដឹងថា យន្ត ហោះនោះ បានជួយគាត់យ៉ាងច្រើន ស្តីពីសកម្មភាពដែលពាក់ព័ន្ធទៅនឹងការងារសប្បុរសធម៌ ក៏ដូចជាបណ្តាការងារ ដែលត្រូវការផ្លាស់ទី បន្តបន្ទាប់គ្នា។  
នៅពេលត្រូវបានសួរនាំ ពីតួនាទីថ្មីរបស់គាត់នៅ Microsoft, Bill Gates បានកំណត់បញ្ជាក់ឲ្យដឹងថា លោកនឹងប្រើពេលវេលា ១/៣ របស់ខ្លួន ដើម្បី Microsoft ។ នៅពេលវេលាខាងមុខនេះ Bill Gates មានភារកិច្ចធានាទៅលើ Microsoft នឹងតែងតែដើរត្រូវតាមគោលដៅ និងរក្សាបានភាពខ្លាំងដ៏ក្លៀវ ក្លា របស់ខ្លួនជានិច្ច៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: Bill Gates drop out of school Microsoft Hightech news