CamNews

កីឡាជាតិ 

ក្លឹបបាល់ទាត់ព្រះខន័រាជទទួលការអញ្ជើញអោយទៅ ចូលរួមប្រកួតក្របខណ្ឌ Malaysia FA Cup

លោក លី គីមឈួន ប្រធានក្លឹប បាល់ទាត់ព្រះខន័រាជមានអារម្មណ៍ថាការចូលរួមជាមួយ
ប្រកួតក្នុងក្របខណ្ឌ Malaysia FA Cup គឺជាជំហានដ៏ល្អសំរាប់ក្លឹបបាល់ទាត់របស់កម្ពុជា។
ក្រុមបាល់ទាត់ ព្រះខន័រាជដែលជាជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជា
ហ៊ុន សែនឆ្នាំ២០១១ គឺជាក្រុមបាល់ទាត់ចុងក្រោយមួយដែលត្រូវបានធ្វើការអញ្ជើញអោយ
ទៅចូលរួមប្រកួតនៅក្នុងក្របខណ្ឌបាល់ទាត់ Malaysia FA Cup។
លោក លី គីមឈួនបាននិយាយថា "Malaysia FA Cup គឺជាជំហានដ៏ល្អមួយសំរាប់ពួក
យើង"។ជំនួបប្រកួតលើកទីមួយរបស់ព្រះខន័រាជនឹងជួបជាមួយនិងក្រុម Pulau Pinang និង
បន្តធ្វើការប្រកួតវិលជុំជាមួយនិងក្រុមចំនួន ១៦ទៀត៕

ដោយ វឌ្ឍនា
Asean Football

Tags: cambodiapreah khan reachmalaysia fa cup