CamNews

ថេបប្ល៊ែត 

iPad ជំនាន់ទី៥ ចេញជាផ្លូវការហើយ ជាមួយឈ្មោះថា iPad Air, ស្រាល និងខ្លាំងជាងមុន

ពិតជាភ្ញាក់ផ្អើល iPad ថ្មីដែល Apple បានបង្ហាញណែនាំ កាលពីវេលារំលងអាធ្រាត្រនេះ មិនមែន
មានឈ្មោះថា iPad 5 នោះទេ គឺវាមានឈ្មោះថា iPad Air។ iPad Air មានពីរពណ៌គឺ សទឹកប្រាក់
និង ខ្មៅទឹកប្រាក់ ហើយវាត្រូវបានបំពាក់នូវ SoC Apple A7 64-bit រួមជាមួយ Motion Processor
ថ្មីដូចនឹង iPhone 5s។ អេក្រង់របស់វា នៅតែរក្សា Resolution 2048 x 1536 pixel។ ជាពិសេស វា
មានកម្រាស់តែ 7,5mm និងទម្ងន់តែ 453g ស្តើងជាង 20% និងស្រាល 28% បើប្រៀបនឹងរង្វាស់
ប្រវែង 9,3mm និង 662g របស់ iPad 4។ ស៊ុមអេក្រង់ ក៏ត្រូវបានធ្វើស្តើងជាងមុន 43% ផងដែរ បើ
ប្រៀបជាមួយនឹង បណ្តាជំនាន់ iPad មុននេះ។



និយាយពី CPU A7, Apple សន្យាថាវានឹងផ្តល់មកនូវ performance CPU និង performance ក្រាហ្វិក
ខ្ពស់ជាង ២ដង បើប្រៀបនឹង
iPad 4 ក្នុងពេលដែលនៅតែរក្សាបរិមាណថ្ម អាចប្រើប្រាស់ ១០ ម៉ោង
ដដែល។ តាមរយះកំលាំងខ្លាំងដូច្នេះ iPad Air អាចដំណើរការ វីដេអូ រូបភាព ឯកសារ និងបណ្តាទិន្ន
ន័យផ្សេងៗ បានយ៉ាងលឿន ល្អ។

iPad Air គឺជា iPad ដំបូងដែលបំពាក់នូវអង់តែង Wi-Fi MIMO ដែលជួយបង្កើនល្បឿន តំណភ្ជាប់
លឿនជាងមុនពីរដង បើប្រៀបជាមួយអង់តែនតែមួយ។ ល្បឿនអតិបរមាពេលភ្ជាប់  Wi-Fi 802.11n
របស់ iPad Air ពេលនេះគឺ 300Mbps។ Apple ក៏បានបំពាក់នូវ 4G LTE ផងដែរ។

មិនអាចមិននិយាយពី camera FaceTime HD ឡើយ, ពេលនេះគឺប្រើប្រាស់ Sensor BSI ដើម្បីធ្វើ
ឲ្យប្រសើរជាងមុន ក្នុងពេលថតក្នុងលក្ខខណ្ឌខ្វះពន្លឺ។ Camera ក្រោយរបស់ iPad Air គឺនៅតែរក្សា
ទំហំ 5 megapixel f/2.4, support ថតរូប HDR។ ហើយដើម្បី support ការថតវីដេអូឬ Call FaceTime
តាម iPad Air, Apple បានបំពាក់ micro ដល់ទៅពីរ ដើម្បីជួយឲ្យសម្លេង Record ក្នុងពេលថតឬ
សន្ទនាគ្នានោះបានច្បាស់ល្អ។

Apple បានឲ្យដឹងថា iPad Air នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី ០១ ខែវិច្ឆិកា ខាងមុខនេះ ជាមួយតំលៃ
មិនផ្លាស់ប្តូរឡើយ ពោលគឺចាប់ពីតំលៃ 499$ សម្រាប់ version Wi-Fi 16GB។ Version មាន 4G គឺថ្លៃ
ជាងបន្តិច ចាប់ផ្តើមពីតំលៃ 629$ សម្រាប់ version 16GB។

លក្ខណៈសម្បត្តិមូលដ្ឋាន របស់ iPad Air:

  • អេក្រង់: LCD 9,7" resolution 2048 x 1536, panel IPS
  • CPU: Apple A7 Dual Core
  • RAM: មិនទាន់ដឹងនៅឡើយ
  • Camera ក្រោយ: 5 megapixel, Hybrid IR filter, f/2.4, ថតរូប HDR
  • Camera មុខ: FaceTime HD 1.2 megapixel, sensor BSI, មិនមានភាពញ័រពេលថតវីដេអូ
  • ថ្ម: ១០​ម៉ោង
  • ប្រព័ន្ធប្រតិបត្តិការ: iOS 7
  • ចំនុចពិសេស: ស្តើងជាង 20% និងស្រាលជាង 28% បើប្រៀបជាមួយនឹង iPad 4
  • តំណភ្ជាប់: Bluetooth 4.0, Wi-Fi a/b/g/n, GPS, Lightning, អាចជ្រើសរើស 4G LTE
  • មេម៉ូរីក្នុង/កាតក្រៅ: 16GB, 32GB, 64GB, 128GB, មិនអាចថែមកាតមេម៉ូរីក្រៅបានទេ
  • ខ្នាតប្រវែង: 240 x 169.5 x 7.5mm
  • ទម្ងន់: 469g version Wi-Fi, 478g version 4G

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nokia បានបង្ហាញ Devices ជាច្រើនក្នុងព្រឹត្តិការណ៍ ថ្ងៃទី ២២ តុលា នេះ (មានវីដេអូ)
- លេចចេញរូបភាព iPad mini 2 មានសំបកមាស និងមានស្គែនក្រយៅដៃ
- Facebook ប្រាប់ពីមូលហេតុដែលធ្វើឲ្យគាំង គេហទំព័រ កាលពីយប់ទី២១ ម្សិលមិញ

- ប្រជាពលរដ្ឋវាយទ្រមខ្លួន បន្ទាប់ពីឆក់ខ្សែ ក មិនបានសម្រេច (មានវីដេអូ)

- មនុស្ស ២១ នាក់ ដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ជួយអ្នកក្រីក្រ (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Apple iPad Air 9.7 "retina A7 chip tablet hightech