CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋ វាយទ្រមខ្លួន បន្ទាប់ឆក់ខែ្សក ពីជនរងគ្រោះ មិនបានសម្រេច (មានវិដេអូ)

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយរហូតទ្រមខ្លួន បន្ទាប់ពីពួកគេ
ធ្វើសកម្មភាព ឆក់ខ្សែកពីស្ត្រី ២នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោង ៨និង
៥០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវទេពផន (១៨២) កែងផ្លូវ២២៣
ខាងលិចផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

នគរបាលមូលដ្ឋានបានឲ្យដឹងថា សង្ស័យទាំង ២នាក់ ត្រូវបានគេស្គាល់ទី១-ឈ្មោះ ជូ សត្យា
ភេទប្រុស អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ វិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ៣Q ផ្លូវ
២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទី២-ឈ្មោះ ពៅ ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជា
សិស្សវិទ្យាល័យសន្ធរម៉ុក មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែក
ស្ត្រីរងគ្រោះទាំង ២នាក់នោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើត
ហេតុ បានដណ្តើមយកខ្សែក ពីក្រុមជនសង្ស័យ ហើយជិះម៉ូតូចេញពីកន្លែង កើតហេតុបាត់។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះ ដកហូតបានម៉ូតូម៉ាក អាយ
ខុនពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AZ-3202 មួយគ្រឿង ដែលជាមធ្យោបាយ
ធ្វើសកម្មភាព ឆក់នេះតែម្តង។

នគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រី រងគ្រោះទាំង២នាក់ នោះ
បានជិះម៉ូតូ១គ្រឿង ឌុបគ្នាដោយជិះ តាមបណ្តោយផ្លូវទេពផន (១៨២)ក្នុង ទិសដៅពីលិចមក
កើត លុះជិះមកដល់ចំណុច កើតហេតុក៏ស្រាប់តែមានជន សង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកអាយ
ខុន មួយគ្រឿងមកអែបក្បែរ ហើយធ្វើសកម្មភាពឆក់យកខ្សែកពីស្ត្រី ម្នាក់នោះបានសម្រេច
តែម្តង ប៉ុន្តែជួបសំណាងអាក្រក់ នៅក្នុងហេតុការណ៍នោះ ម៉ូតូជនសង្ស័យ ប៉ះដៃចង្កូត ម៉ូតូ
ជនរងគ្រោះ បណ្តាល ឲ្យដួលនោះ ទើបជនសង្ស័យក៏ត្រូវប្រជាពលរដ្ឋព្រួតវាយរហូតទ្រោម។
ចំណែកខ្សែកត្រូវស្ត្រីរងគ្រោះ ដណ្ដើមយកបានវិញ ហើយជិះម៉ូតូទៅ បាត់។

បច្ចុប្បន្ន សង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល
ខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមច្បាប់ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- មនុស្ស ២១ នាក់ ដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ជួយអ្នកក្រីក្រ (មានវីដេអូ)
- ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មីៗ ធំពីរផ្សេងគ្នា (Nokia & Apple)

- Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru ដ៏តូច នៅព្រឹត្តិការណ៍ នារសៀលនេះ

- លេចចេញរូបភាពផ្លូវការ Nokia Lumia 1320 ស្មាតហ្វូន Lumia ស៊េរីមធ្យមអេក្រង់ធំ ៦ អ៊ីន

- អីយ៉ា! Samsung បោះទុនច្រើនជាមួយ Note 3 ណាស់តើ ជួលសុទ្ធតែ Messi ផ្សាយពាណិជ្ជកម្ម

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ