CamNews

កីឡាអន្តរជាតិ 

Pep Guardiola៖ Manchester Unitedនៅតែជាក្លឹបកំពូល

ក្រោយពីការប្រកួតចាញ់ក្លឹប Man City របស់ក្រុម Man Utd កាលពីថ្ងៃអាទិត្យរួចមកគ្រូបង្វឹក
របស់ក្លឹប Barcelona លោក Pep Guardiola និយាយថា ក្លឹប Man Utdនៅ តែជាក្រុមមួយ ក្នុង ចំណោមក្រុមដែលល្អបំផុតនៅលើពិភពលោក។ ការប្រកួតប្រជែងនេះបានធ្វើអោយមនុស្ស
ភាគច្រើនជឿថាវាបានផ្លាស់ប្តូរនឺងថាមពលនិងកំលាំងរវាងក្រុមទាំងពីរ។

ប៉ុន្តែចំពោះលោក Pep Guardiola គាត់មិនគិតដូច្នោះទេ។
គ្រូបង្វឹកសញ្ជាតិ អេស្បាញ, ដែលក្រុមរបស់លោកបានទំលាក់ក្រុម Man Utd ម្តងហើយក្នុង ការប្រកួតវគ្គផ្តាច់ព្រត័ក្នុងក្របខណ្ឌ Champion League កាលពីរដូវកាលមុន នៅតែកោត សរសើរចំពោះបាល់ទាត់អង់គ្លេស។
លោកបាននិយាយថា "សំរាប់ខ្ញុំ Manchester United គឺជាក្រុមដ៏ខ្លាំងមួយនៅក្នុងចំណោម
ក្រុម ខ្លាំងនិងល្អបំផុតលើពិភពលោក។ វាគ្មានអ្វីផ្លាស់ប្តូរនោះឡើយបើទោះបីជា Man Utd
បានចាញ់ Man City ក្នុងលទ្ធផល ៦-១ ក៏ដោយ។"
"ខ្ញុំមិនបានមើលវានៅលើកញ្ចក់ទូរទស្សន៍ផ្ទាល់ទេ, ប៉ុន្តែខ្ញុំបានថតវាទុក ហើយខ្ញុំនឹងមើល នៅពេលវេលាណាមួយ។" លទ្ធផលនៅក្នុងថ្ងៃអាទិត្យកន្លងទៅបានធ្វើអោយ Man City មាន ប្រាំពិន្ទុហើយឈរនៅលើកំពូលតារាង English Premier League។
Man Utd និងធ្វើដំណើរទៅកាន់ Aldershot នៅថ្ងៃអង្គារ៍នេះដើម្បីចូលរួមការប្រកួតជើងទី៤
ក្នុងក្របខណ្ឌ Carling Cup។


ប្រភព៖ ESPN STAR
ដោយ វឌ្ឍនា

Tags: englishman utdleaguepremier