ប្លែកៗ៖ នៅពេលគេបង្ហាញរូបភាព បុរសម្នាក់បានឡើងទៅលើអាគារអង់តែន ដែលមាន
កម្ពស់ជាង ៧៦ម៉ែត្រ ហើយបានទម្លាក់ខ្លួនមកក្រោម ដោយប្រើដៃតែម្ខាង តោងដែកធ្នឹម
នៃអង់តែនោះ គឺវាបានធ្វើអោយមនុស្សជាច្រើន មានការបុកពោះ និងរន្ទត់ជាខ្លាំងនូវ ស
កម្មភាពរបស់បុរសម្នាក់នោះ។
រឿងរ៉ាវនេះ បានកើតឡើងនៅលើអាគារអង់តែនមួយ នៅទីក្រុង Southampton ចក្រភព
អង់ ខណៈបុរសដែលឡើងទៅលើអាគារនោះ គឺមានឈ្មោះ James Kingston កូនកាត់
រុស្ស៊ី មានវ័យប្រហែលជា ២៨ឆ្នាំ។
Kington បាននិយាយថា គាត់ធ្វើបែបនេះ គឺគ្រាន់តែចង់អោយមិត្រភ័ក្ររបស់គាត់សរសើរ
គាត់ និងចង់ល្បីដោយឆ្ងង កាត់តាមប្រព័ន្ធអ៊ីនធរណេតប៉ុណ្ណោះ។ នេះជាវីដេអូក្លីប សូម
ចុចដើម្បីមើល៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail