CamNews

ទូរស័ព្ទ 

Samsung Galaxy J7 លេចចេញលក្ខណៈសម្បត្តិលំអិត ជាមួយអេក្រង់ធំ 5,5 inch, Chip 8 core

បណ្តាព័ត៌មានស្តីពីលក្ខណៈសម្បត្តិផ្លូវការរបស់ Galaxy J7 ហាក់ដូចជាលេចចេញមកស្ទើរតែទាំង អស់ទៅហើយ ដោយហាងលក់ផលិតផលអនឡាញមួយនៅ Kazakhstan។ ស្មាតហ្វូនមានអេក្រង់ធំ  5.5 inch ហើយនឹងដាក់លក់ក្នុងតំលៃ 268 USD។

អាន៖ HTC ភ្លាត់ស្នៀត ប្រើរូបភាពថតចេញពីកាមេរ៉ា iPhone ក្នុងការបង្ហាញណែនាំ One M9 ម៉ូដែលស្រោបមាស

បើតាមតារាងបញ្ជីរាយនាមផលិតផល របស់ហាងលក់ផលិតផលអនឡាញខាងលើនេះ Galaxy J7 គឺជាស្មាតហ្វូនម៉ូដែលស៊េរីមធ្យមមួយ ហើយបច្ចុប្បន្នវាត្រូវបានដាក់ឲ្យធ្វើការកុម្មង់ទិញ នៅក្នុងទីផ្សារ Kazakhstan។

Galaxy J7 បំពាក់នូវអេក្រង់ទំហំ 5.5 inch ជាមួយកំរិតរីសូលុយហ្សិន HD 720p។ ស្មាតហ្វូនប្រើប្រាស់ chip 8 core Marvel PXA1936 រួមជាមួយ RAM 1.5GB និងមេម៉ូរីក្នុង 16GB និងអាចបន្ថែមមេម៉ូរីក្រៅ តាមរយះកាត microSD។

អាន៖ ក្រឡេកមកទស្សនា គំនិតច្នៃប្រឌិតថ្មីនៃ iPhone 7 ជាមួួយនឹងកាមេរ៉ាស្ទីលថ្មី យ៉ាងណាដែរ? (មានវីដេអូ)

នៅខាងក្រោយស្មាតហ្វូនមានបំពាក់នូវកាមេរ៉ាទំហំ 13MP មានអំពូល flash LED ក្នុងពេលដែលកាមេ រ៉ាមុខរបស់វា មានទំហំ 5MP។ ក្រៅពីនេះ Galaxy J7 បានបំពាក់នូវថាមពលថ្ម 3.000 mAh និងប្រើ ប្រព័ន្ធប្រតិបត្តិការ Android 5.0.2 Lollipop ជាមួយនឹង interface ពី Samsung។

Galaxy J7 ត្រូវបានគេប៉ាន់ស្មានថា នឹងប្រកាសដាក់លក់ជាផ្លូវការនៅក្នុងខែសីហា ខាងមុខនេះ នៅឯ Kazakhstan។ ជាក់ស្តែងនៅមិនទាន់ច្បាស់ថា ស្មាតហ្វូននេះ នឹងត្រូវបានដាក់លក់នៅទូទាំងសកល លោក ឬក៏អត់នោះទេ?

អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ GSMArena, Vreview


Tags: Galaxy J7 Smartphone Samsung Hightech