CamNews

ទូរស័ព្ទ 

HTC ភ្លាត់ស្នៀត ប្រើរូបភាពថតចេញពីកាមេរ៉ា iPhone ក្នុងការបង្ហាញណែនាំ One M9 ម៉ូដែលស្រោបមាស

ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ HTC ត្រូវបានគេចាប់បានថា បានប្រើប្រាស់ iPhone ក្នុងការថតរូប បង្ហាញណែនាំស្មាតហ្វូន One M9 ម៉ូដែលស្រោបមាស 24 karat សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League។

អាន៖ ក្រឡេកមកទស្សនា គំនិតច្នៃប្រឌិតថ្មីនៃ iPhone 7 ជាមួួយនឹងកាមេរ៉ាស្ទីលថ្មី យ៉ាងណាដែរ? (មានវីដេអូ)

រូបភាពចំណាំងផ្លាតពី HTC One M9 ស្រោបមាសបានឲ្យឃើញថា អ្នកថតរូបប្រើប្រាស់ iPhone (រូបភាព: Twitter)

កាលពីថ្ងៃទី ៥ ខែ មិថុនា ម្សិលមិញនេះ HTC បានធ្វើការបង្ហាញណែនាំជាផ្លូវការនូវស្មាតហ្វូន One M9 ម៉ូដែលស្រោបមាស 24 karat ជាមួយនឹងបរិមាណមានកំណត់មួយ។ ការបង្ហាញផលិតផលនេះ នឹង ប្រព្រឹត្តទៅដោយរលូន មិនមានការរំខាន បើសិនជាមិនមានអ្នករកឃើញថា នៅក្នុងរូបភាពមួយក្នុង ចំណោមរូបភាពបីសន្លឹករបស់ One M9 ម៉ូដែលស្រោបមាសនេះ (បង្ហោះនៅលើ Twitter) ត្រូវបានថត ចេញពីកាមេរ៉ារបស់ iPhone។

ម៉ូដែល One M9 ពិសេស ដែលនិយាយខាងលើនេះ បង្ហាញខ្លួនសម្រាប់ធ្វើជាអនុស្សាវរីយ៍ ក្នុងការ ប្រកួតបាល់ទាត់ UEFA Champions League 2014-2015។ នៅផ្នែកខាងក្រោយស្មាតហ្វូន HTC បានដាប់អក្សរសរសេរជាព័ត៌មាន ស្តីពីការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្លឹបបាល់ទាត់ FC Barcelona និង Juventus ដែលនឹងប្រព្រឹត្រធ្វើឡើងនៅយប់រំលងអាធ្រាត្រ ថ្ងៃទី ៦ ខែមិថុនា។

អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch

ដោយសារតែពេលវេលាបង្ហាញខ្លួនរាងយឺតបន្តិច HTC បានជ្រើសរើសការប្រកាស M9 ម៉ូដែលពិសេស នៅលើ Twitter។ បន្ទាប់ពីរូបភាពបានបង្ហោះរួចមក មានអ្នកប្រើប្រាស់ Twitter មិនតិចនាក់ឡើយ បានចាប់បានកំហុសឆ្គងខាងលើនេះ ហើយថែមទាំងចែករំលែករូបភាពនេះ ស្ទើរគ្រប់គ្នាផងដែរ។

ស្មាតហ្វូនស៊េរី One របស់ HTC ទាំងអស់ សុទ្ធតែមានចង្កោមកាមេរ៉ាបំពាក់នៅផ្នែកកណ្តាល ក្នុងពេល ដែលកាមេរ៉ា iPhone បំពាក់នៅជ្រុងខាងឆ្វេង។ នៅក្នុងរូបភាពចំណាំងផ្លាតពី One M9 ម៉ូដែលស្រោប មាស យើងអាចឃើញយ៉ាងច្បាស់ អ្នកថតរូបបានប្រើប្រាស់នូវស្មាតហ្វូន iPhone 6 ឬ 6 Plus ឬក៏យ៉ាង ហោចណាស់គឺប្រើស្មាតហ្វូន iPhone ក្លែងក្លាយ ពោលគឺមិនមែនផលិតផលពី HTC ឡើយ។

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

HTC, ក្រោយមកបានធ្វើការកែកំហុស តាមរយះការបង្ហោះបណ្តារូបភាពផ្សេង (រូបភាព: Twitter)

បន្ទាប់ពីលេចចេញនូវកំហុសឆ្គងនេះ HTC បានធ្វើការលុបចោល tweet មុនចោល និងបានបង្ហោះ ជំនួសមកវិញនូវ បណ្តារូបភាពផ្សេងវិញ។ និយាយពី HTC One M9 ម៉ូដែលបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League, HTC នៅមិនទាន់បានបង្ហើបឲ្យដឹងពីព័ត៌មានថា ស្មាតហ្វូននឹងធ្វើការដាក់ លក់យ៉ាងណា តំលៃប៉ុន្មាននោះទេ។ ចំនុចដែលពិតប្រាកដនោះគឺ វាពិតជាស្មាតហ្វូនម៉ូដែលមាន បរិមាណផលិតកំណត់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍បំផុតរបស់ HTC តាំងពីដើមរហូតមកបច្ចុប្បន្ន តាមរបៀបមួយដែលខ្លួន (HTC) មិនចង់បានទាល់តែសោះ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ zing


Tags: iPhone Camera One M9 HTC Smartphone Hightech