CamNews

តារា 

Cristiano Ronaldo នឹងចូលនិវត្ដត្រឹមអាយុ ៤០ឆ្នាំ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក របស់ក្លឹប Real Madrid និងជម្រើសជាតិ ព័រទុយហ្គាល អាចនឹងនៅសល់ត្រឹមតែរយៈពេល ១០ឆ្នាំខាងមុខទៀត ប៉ុណ្ណោះ សម្រាប់អាជីពជាកីឡាករបាល់ទាត់ នេះបើយោងតាមការអះអាងរបស់ លោក Jorge Mendes ។ 

Cristiano Ronaldo ដែលបច្ចុប្បន្នមានវ័យ ៣០ឆ្នាំទៅហើយ​នោះ ក៏កំពុងតែត្រូវបានគេសង្ស័យថា កីឡាករ​នឹងមិនចាកចេញពីក្លឹប Real Madrid នោះទេ ស្របពេលដែល លោក Jorge Mendes ក៏បានអះអាងដែរថា កីឡាករនឹងសុខចិត្ដចូលនិវត្ដនៅក្នុងទឹកដីនោះ ហើយមិនផ្ទេរទៅកាន់ ក្លឹបណាមួយនោះឡើយ ។ រយៈពេលត្រូវបានគេកំណត់ អាចត្រឹមវ័យ របស់គាត់គឺ ៤០ឆ្នាំ យ៉ាងយូរបំផុត។ 

ពាក្យសម្ដីរបស់ លោក Jorge Mendes ថា » Ronaldo គឺជាកីឡាករដែលខ្លាំងគ្រប់ការប្រកួត ហើយខ្ញុំជឿជាក់ថាភាពខ្លាំងខ្លារបស់គាត់ នឹងត្រូវបញ្ឈប់ត្រឹមពេលមួយដែលគាត់ចូលនិវត្ដ គឺអាចយ៉ាងច្រើនបំផុត នៅអាយុ ៤០ ឆ្នាំ»។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .sportsmole


Tags: Sport News Ronaldo