CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ត្រូវគេវ៉ៃ ព្រោះនិយាយទូរស័ព្ទច្រើនដង ពេលប្រជុំ

ជាធម្មតាច្បាប់ទំលាប់ ក៏ដូចជាសីលធម៌នៅក្នុងពេលប្រជុំម្តងៗ គេតែងតែមិនប្រើប្រាស់
ទូរស័ព្ទនិយាយក្នុងអង្គប្រជុំទេ (អាចដាក់ជា Silent, ប្រទេសខ្លះគេតំរូវឲ្យបិទទូរស័ព្ទតែម្តង)
បើមានការ Call ចូលមក បើសំខាន់ណាស់គឺត្រូវក្រោកដើរចេញ និយាយនៅខាងក្រៅ។

ប៉ុន្តែនៅក្នុងខ្សែវីដេអូបរទេសខាងក្រោមនេះ គឺចង់និយាយនៅក្នុងការប្រជុំមួយដែលមានគ្នា៧,
៨នាក់ កំពុងធ្វើការប្រជុំការងារមួយ។ ជាក់ស្តែង ក្នុងដំណើរការប្រជុំនោះ ពេលដែលបុរសម្នាក់
កំពុងតែធ្វើការរាយការណ៍ បង្ហាញពីការងារ ស្រាប់តែទូរស័ព្ទរបស់បុរសម្នាក់ទៀតដែលកំពុង
អង្គុយប្រជុំក្នុងនោះដែរនោះ ចេះតែរោទ៍ ហើយម្ចាស់ទូរស័ព្ទក៏លើកនិយាយជាបន្តបន្ទាប់ មួយ
លើកជាពីរលើក... រំខានដល់ការប្រជុំ​ ជាពិសេសបុរសដែលកំពុងតែធ្វើការរាយការណ៍ការងារ
នៅលើ Slide ចេះតែអាក់ខាននិយាយជាបន្តបន្ទាប់ រហូតដល់គាត់អត់ទ្រាំលែងបានក៏កើតជា
អំពើហឹង្សា ស្ទុះទៅវ៉ៃបុរសដែលនិយាយទូរស័ព្ទនោះទាំងកំរោលតែម្តង។

សូមទស្សនាវីដេអូខាងក្រោម ៖

វីដេអូបុរសម្នាក់ត្រូវគេវ៉ៃ ព្រោះនិយាយទូរស័ព្ទច្រើនរំខានអង្គប្រជុំ

ដោយ៖ សិលា
ប្រភព៖ youtube


Tags: beaten disrupt meeting fight video news