CamNews

គ្រោះថ្នាក់ 

ផ្អើល​អស់​មនុស្ស​ម្នា ខណៈ​ស្ត្រី​ម្នាក់​ហក់​ចូល​ទ្រុង​ខ្លា ពេល​ជ្រុះ​មួក វិះ​តែ​នឹង​ត្រូវខ្លា​​​ហែក

(កាណាដា)៖ ​ប៉ូលីសនៅ Toronto កំពុងស៊ើបអង្កេត លើករណីស្ត្រីម្នាក់ បានឡើងតាមរបងទ្រុងសត្វមួយ ដើម្បីចូលទៅយកមួករបស់នាង ដែលបានជ្រុះចូលក្នុងនោះ ខណៈដែលសត្វខ្លាមួយក្បាល កំពុងតែហក់មករកនាង ធ្វើឲ្យផ្អើលអស់មនុស្សម្នា ដែលមកកំសាន្តនៅទីនោះ។

មន្ត្រីនៅសួនសត្វ Toronto និយាយថា នៅថ្ងៃកើតហេតុ ស្ត្រីម្នាក់បានឡើង តាមរបងរួចចុះទៅកញ្ឆក់យកមួកនាង ដែលរបូតធ្លាក់ចូលទ្រុងខ្លា ហើយក៏លោតចេញមកក្រៅវិញ ទាំងប៊ិះតែនឹងត្រូវខ្លាហែកស៊ីទៅហើយ ធ្វើឲ្យអ្នកឯទៀតភ័យមិនស្ទើរ ខណៈឃើញហេតុការណ៍បែបនេះ។

អ្នកទេសចរម្នាក់ និយាយថា ស្ត្រីនេះល្ងង់ណាស់មិនគួរទៅប្រថុយខ្លួន ចូលទ្រុងសត្វសាហាវដូច្នេះទេ ទោះបីជាជ្រុះវត្ថុមានតម្លៃប៉ុណ្ណា ក៏ដោយ ហើយវាក៏ជាទង្វើ មិនល្អដែរ ប្រសិនបើក្មេងឃើញ ហើយអនុវត្តតាមនោះ។ Jennifer Tracey អ្នកនាំពាក្យ នៅសួនសត្វ Toronto និយាយថា នាងឃើញហេតុការណ៍នេះ តាមរូបភាពវីដេអូលើ YouTube ដែលគេបង្ហោះ ហើយវាក៏ជាការប្រហែស របស់នាងផងដែរ ដែលបណ្តោយឲ្យភ្ញៀវទេសចរ ហក់ចូលទ្រុងសត្វបែបនេះ សំណាងហើយដែលស្ត្រីរូបនោះ មិនរងគ្រោះថ្នាក់ ប៉ុន្តែហេតុការណ៍បែបនេះ មិនគួរនឹងកើតឡើងម្តងទៀតឡើយ៕




 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង 



Tags: Unbelievable news