CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung នឹងផ្តោតទៅលើប្រព័ន្ធប្រតិបត្តិការ Tizen នៅក្នុងឆ្នាំ ២០១៦

“Tizen-ប្រព័ន្ធប្រតិបត្តិការ សម្រាប់គ្រប់អ្វីទាំងអស់” នេះគឺជាពាក្យស្លោកដែលត្រូវបាន Samsung ដាក់ សម្រាប់ប្រព័ន្ធប្រតិបត្តិការឧបករណ៍ចល័តរបស់ខ្លួន។

បើយោងតាមប្រភពព័ត៌មានពី Forum Samsung វៀតណាម កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា លទ្ធភាពច្រើន នៅក្នុងឆ្នាំ ២០១៦ នឹងជាឆ្នាំរបស់ Tizen ជាមួយនឹងការផ្លាស់ប្តូររបស់ប្រព័ន្ធប្រតិបត្តិការ ក៏ដូចជាឧប ករណ៍ចល័តថ្មីៗ។

អានអត្ថបទ៖ Apple ដាក់លក់ជាផ្លូវការ Dock សាកថ្មម៉ាញ៉េទិច សម្រាប់ Apple Watch តម្លៃ ៧៩ ដុល្លារ


និយាយពីឧបករណ៍ចល័ត ក្រុមហ៊ុន Samsung នឹងបង្ហាញណែនាំគំរូស្មាតហ្វូន អមមកជាមួយ លក្ខណៈសម្បត្តិ និងការរចនាម៉ូតបែបទំនើប ទាន់សម័យ ប្រើប្រព័ន្ធប្រតិបត្តិការ Tizen ហើយស្ថិតក្នុង ប្រភេទម៉ូដែលដែលមាន តម្លៃធូរថ្លៃ និងមាននាឡិកាឆ្លាតវៃផងដែរ។

អានអត្ថបទ៖ យុទ្ធសាស្រ្តសាមញ្ញជួយឲ្យ Apple ទទួល និងទ្រទ្រង់បាននូវភាពជោគជ័យ

បើនិយាយផ្នែក Software វិញ Tizen នឹងត្រូវធ្វើកំណែអាប់ឌេតស្តីពី interface និងបទពិសោធន៍ប្រើ ប្រាស់ថ្មីៗ ដល់អ្នកប្រើប្រាស់។ Samsung នឹងគាំទ្រនូវផលប្រយោជន៍ច្រើនជាងមុន ក៏ដូចជាបើក
ទូលាយ ពង្រីកនូវប្រព័ន្ធ អេកូកម្មវិធីផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងតែបង្ហាញឥរិយាបថបើកចំហរ ស្វាគមន៍ដល់បណ្តាអ្នកអភិវឌ្ឍន៍ ជាមួយនឹងគោលនយោបាយអនុញ្ញាតដល់បណ្តាអ្នកបង្កើតកូដកម្មវិធី ទទួលបានប្រាក់ចំណូលទាំងអស់ពី Tizen រហូតដល់បំណាច់ឆ្នាំ ២០១៦។

កាលពីសប្តាហ៍មុន បើតាមស្ថិតិរបស់ Strategy Analytics បានឲ្យដឹងថា Tizen បានវ៉ាឈ្នះប្រព័ន្ធ ប្រតិបត្តិការ BlackBerry OS ហើយក្លាយជាប្រព័ន្ធប្រតិបត្តិការឧបករណ៍ចល័តធំលំដាប់ទី៤ បន្ទាប់ពី Android, iOS និង Windows Phone។ ជាមួយនឹងលក្ខខណ្ឌតម្រូវការ Hardware មិនសូវខ្ពស់ បានជួយ ឲ្យបណ្តាឧបករណ៍ Tizen របស់ Samsung មានបរិមាណលក់ចេញបានល្អ នៅតាមបណ្តាទីផ្សារថ្មីៗ ដែលទើបមានសន្ទុះ ដូចជានៅឥណ្ឌា បង់ក្លាដេស ជាដើម៕

អានអត្ថបទ៖ HTC បន្តបង្ហាញណែនាំស្មាតហ្វូនថ្មីមួយទៀតគឺ One M9s នឹងមានតម្លៃធូរថ្លៃជាង One M9

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Zing


Tags: Samsung Tizen Hightech