CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ដាក់លក់ជាផ្លូវការ Dock សាកថ្មម៉ាញ៉េទិច សម្រាប់ Apple Watch តម្លៃ ៧៩ ដុល្លារ

នៅថ្ងៃនេះ Apple បានដាក់លក់ដុំសាកថ្មម៉ាញ៉េទិច សម្រាប់ Apple Watch ជាផ្លូវការហើយ ដែលតម្លៃ លក់រាយ នឹងមានតម្លៃលក់ ៧៩ ដុល្លារ ដែលអ្នកប្រើប្រាស់អាចទិញតាមអនឡាញនៅថ្ងៃនេះបាន។ ប៉ុន្តែបើចាំទិញនៅ តាមហាង Apple Store គឺត្រូវរង់ចាំដល់ថ្ងៃទី ២០ ស្អែកនេះ។ Dock សាកថ្មសម្រាប់ Apple Watch មាន សណ្ឋានរាងមូល ពណ៌ស ផ្នែកកណ្តាលនៃតួ គឺជាកន្លែងសាកថ្មម៉ាញ៉េទិច។ Apple បានឲ្យដឹងថា អ្នកប្រើប្រាស់ អាចសាកថ្ម Apple Watch តាមរបៀបពីរយ៉ាងគឺ ទីមួយ អាចសាក ដេកតាមធម្មតា និងទីពីរ អាចសាកបញ្ឈរ (សាកដូច្នេះ គឺអ្នកត្រូវទាញដុំសាកឡើងបញ្ឈរដែរ)។

អានអត្ថបទ៖ យុទ្ធសាស្រ្តសាមញ្ញជួយឲ្យ Apple ទទួល និងទ្រទ្រង់បាននូវភាពជោគជ័យ

នៅពេល Apple Watch ត្រូវបានសាកនៅទម្រង់បញ្ឈរ នោះវានឹងប្តូរទៅជា Nightstand Mode ដោយ ស្វ័យប្រវត្តិ។ Dock សាកថ្មម៉ាញ៉េទិចសម្រាប់ Apple Watch នេះនឹងមានភ្ជាប់មកជាមួយនូវខ្សែ Lightning ហើយ អ្នកត្រូវមានជាស្រេចនូវ USB adapter ដើម្បីផ្គត់ផ្គង់ថាមពលដល់ឧបករណ៍ ទាំងមូល៕

- អានអត្ថបទ៖ HTC បន្តបង្ហាញណែនាំស្មាតហ្វូនថ្មីមួយទៀតគឺ One M9s នឹងមានតម្លៃធូរថ្លៃជាង One M9
- អានអត្ថបទ៖ Samsung កំពុងសម្ងំ ផលិតទូរស័ព្ទបត់ថ្មី មានរចនាម៉ូតខាងក្រោយស្រដៀង Galaxy S6?










 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Apple, Tinhte


Tags: Apple Watch Magnetic Charging Dock Apple Hightech