CamNews

ព័ត៌មានអន្តរជាតិ 

ដេកគុក ព្រោះខាំមិត្តស្រី បន្ទាប់ពីនាងរិះគន់ថាអាប្អូនគាត់ តូចពេក

ព័ត៌មានអន្តរជាតិ   តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  Happening   ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ អោយដឹងថា បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន និង
ញ៉ាត់ចូលគុក បន្ទាប់ពីបានរកអោយឃើញថា គាត់បានខាំ និងទះកំភ្លៀងមិត្តស្រីរបស់ខ្លួន បន្ទាប់
ពីនាងបានរិះគន់ថា អាប្អូនរបស់គាត់តូចពេក ។

គួរបញ្ជាក់ផងដែរថា  បុរសដែលជាជនជាប់ចោទរូបនោះ​ មាន​ឈ្មោះថា Tyler Marshall វ័យ ២០
ឆ្នាំ ជាពលរដ្ឋរស់នៅរដ្ឋ  Florida សហរដ្ឋអាមេរិក រីឯ នារីដែលជាមិត្តស្រីបុរសរូបនោះវិញ មាន
ឈ្មោះថា Brittany Siler វ័យ ១៩​ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា   ទំនាក់ទំនងស្នេហាក្មេងវ័យមួយគូនេះ  មិនទាន់បានប៉ុន្មានផងក៏ដើរដល់ផ្លូវ
បែកខណៈពេលដែលមានពេលមួយនោះ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់ទាស់ពាក្យសម្តី
និងបានប្រើអំពើហិង្សាតែម្តង ។  បើទោះជាអំពើហិង្សាបានកើតមានមែន  តែបុរសជាជនដៃដល់
ក្រោយមកត្រូវបានភ្នាក់ងារមានសមត្តកិច្ច ធ្វើការចាប់ឃាត់ខ្លួន៕


Tags: international news strange entertainment