CamNews

ផលិតផលថ្មី 

ក្រុមហ៊ុនNSR Cambodia ឧបត្ថម្ភកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំនៅកោះពេជ្រ

          ភ្នំពេញ៖ ក្រុមហ៊ុនNSR Cambodia ដែលបម្រើសេវាកម្មនិងផ្គត់ផ្គង់ផ្នែករៀបចំឆាក ភ្លេង ភ្លើង LEDនិងនាំចូលផលិតផលទាំងនេះ បានឧបត្ថម្ភកម្មវិធីពិព័រណ៍​អាពា​ហ៍ពិពាហ៍​លើក​ទី២​ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧​នៅអគារ​ពិព័រណ៍​កោះ​ពេជ្រ​ខាងមុខនេះ។

          NSR Cambodia នឹងជួយលើការរៀបចំដេគ័រឆាក តម្លើងប្រព័ន្ធភ្លើង ប្រព័ន្ធសម្លេង និង​ប្រព័ន្ធភ្លេង សម្រាប់ដំណើរការកម្មវិធីទាំងមូល។

ការចូលរួមឧបត្ថម្ភពិព័រណ៍អាពាហ៍ពិពាហ៍នេះ មាន​គោល​បំណងដើម្បី​លើក​ស្ទួយ​វិស័​យ​អាពាហ៍ពិពាហ៍ វប្បធម៌ និងប្រពៃ​ណី​ខ្មែរ ព្រមទាំងចែករម្លែកចំណេះដឹង ជំនាញនិង បទ​ពិសោ​ធន៍ទាក់ទងនឹងវិស័យរៀបចំភ្លើង ភ្លេងនិងសម្លេង ។

គួរជម្រាបថាពិព័រណ៍អាពាហ៍ពិពាហ៍ នឹងក្លាយទៅជាវេទិកាប្រមូលផ្តុំនូវគំនិត អ្នក​ផ្គត់​ផ្គង់សម្ភារៈមង្គលការ និន្នាការទំនើបៗនៃការរៀបការដែលពិភពលោកកំពុងតែអនុវត្ត និង​ទិដ្ឋ​ភាពជាច្រើនផ្សេងទៀតជុំវិញការរៀបចំអាពាហ៍ពិពាហ៍និងវិធី នៃការរៀបចំអាពាហ៍ពិពាហ៍និង កម្មវិធីសំខាន់មួយចំនួនក្នុងពិធីមង្គលការ ។​

ពិព័រណ៍អាពាហ៍ពិពាហ៍ ក៏នឹងជាវេទិកាមួយជួយ ផ្តល់យោបល់ពី​សំណាក់​អ្នក​មាន​បទ​ពិសោធន៍ដើម្បីជម្រះរាល់ភាពស្មុគស្មាញ ការសាកល្បងផលិតផល និងសេវា​កម្ម​ជា​ច្រើន​ប្រ​ភេ​​ទដែលប្រកបដោយគុណភាពខ្ពស់និងភាពឆ្លាតវៃ រួមជាមួយនឹងការបញ្ចុះតម្លៃនិងការ​ថែ​ម​ជូនពិសេស ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធដូចជា៖ សេវាកម្មថតរូប និងវីដេអូ សំអាងការ និង​ពិធី​ការ ភេសជ្ជៈ និងស្រាបៀរ ផ្កានិងសេវាកម្មតុបតែង ច្នៃម៉ូតមង្គលការ ម្ហូប តុការ គ្រឿង​អ​ល​ង្កា​រ ធៀបការ វត្ថុអនុស្សាវីរីយ៍ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។




អំពីក្រុមហ៊ុន NSR Cambodia

ក្រុមហ៊ុន NSR Cambodia បង្កើតឡើងនៅឆ្នាំ២០១២ ដែលរហូតមក​ដល់​ពេល​នេះ​មាន​អាយុ​កាល៥ឆ្នាំហើយ។ NSR មានជំនាញនិងបទពិសោធន៍ខ្ពស់ខាងការរៀបចំដេគ័រឆាក តម្លើងប្រ​ព័ន្ធភ្លើង ប្រព័ន្ធសម្លេងនិងប្រព័ន្ធភ្លេង។ក្រៅពីការផ្គត់ផ្គង់និងបម្រើ​សេវាកម្ម​លើ​វិស័យ​នេះ NSR ក៏បាននាំចូលនិងលក់ផលិតផលនិងឧបករណ៍ភ្លើង ភ្លេង សម្លេង ដែលនាំចូលពី​ប្រ​ទេ​សចិន និងបណ្តាប្រទេសធំៗមួយចំនួនទៀត។ជាងនេះទៅទៀត ក្រុមហ៊ុនមានអ្នកជំនាញ​បទ​ពិសោធន៍ខ្ពស់ដែលទទួលការបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងស្រុកនិងក្រៅប្រទេស ៕




សំរាប់​ព័ត៌មាន​បន្ថែម :
Mr. Nop Sovannroth 
Managing Director
077 773 766
sovannroth@nsr-cambodia.com , nsrcambodia@gmail.com

Mr. Chea Ty 
Sale and Marketing Manager
Chea_ty@nsr-cambodia.com 

010 566 966











ដោយ ៖ គន្ធា


Tags: Technology news