CamNews

ព័ត៌មានបច្ចេកវិទ្យា 

អែមហួស!!ចំណាយលុយ ១មុឺនដុល្លារ ដើម្បីទិញបង្គន់​ ដែលអាចជួយអ្នកបានគ្រប់យ៉ាង ជៀសតែការជុះជំនួសប៉ុណ្ណោះ!!

បច្ចេកវិទ្យា ៖ សព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យការរស់នៅរបស់មនុស្សបង្កឡើងនៅភាពងាយស្រួលកាន់តែខ្លាំងឡើងៗ ដោយឡែកថ្ងៃយើងក៏សូមធ្វើការណែនាំនូវបង្គន់ដ៏ទំនើបមួយ ដែលអាចជួយអ្នកបានគ្រប់យ៉ាង ជៀសតែការជុះជំនួសប៉ុណ្ណោះ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

យោងតាមប្រភពផ្លូវការមួយរបស់ dailymail បានឲ្យដឹងថា អ្នករចនារបស់ TOTO Neorest 750H អះអាងថា វាត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មទំនើប ដែលមានរូបរាងដូចជាកៅអី ហើយវាអាចជួយអោយយើងមានផាសុខភាពក្នុងការប្រើប្រាស់វាទៀតផង ។ 

ចំណុចកាន់តែពិសេសនោះគឺ យើងពុំចាំបាច់​ប្រើ​ក្រដាស ដើម្បី​សម្អាត​បាត​ក្រោមនោះទេ ​ដោយសារតែវា​នឹង​ជួយ​កិច្ចការ​ទាំង​នេះ​ជាមួយ​ការ​បញ្ចេញ​ទឹក​បាញ់​សម្អាត​ ថែមទាំងអាច​សម្ងួត​បាន​ដោយ​ស្វ័យ​ប្រវត្ដិថែមទៀត ។

ទោះបីជាវាបង្កនូវភាពងាយស្រួលយ៉ាងណាក៏ដោយចុះ ប៉ុន្តែបង្គន់ជប៉ុនមួយនេះ ត្រូវបានគេដឹងថា មានតម្លៃដល់ទៅ ១មុឺនដុល្លារឯណោះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailymail


Tags: Technology news