CamNews

សុខភាព 

ហេតុអ្វី ផ្លែស្តូប៊ឺរី ត្រូវបានគេហៅថា ជាស្តេចផ្លែឈើ ឬ ទេពធីតានៃភពផែនដី?

ស្តូប៊ឺរី គឺត្រូវបានគេហៅថា ជាស្តេចផ្លែឈើ នៅប្រទេសក្នុងតំបន់អាស៊ី ដោយសារតែ វាមាន
ផ្ទុកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ បើប្រៀបធៀបជាមួយនឹងផ្លែឈើផ្សេងទៀត
ដូចជា ផ្លែប៉ម ផ្លែក្រូច ឬ ផ្លែចេក ផ្លែស្តូប៊ឺរី មានផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនខ្ពស់ជាង។

ផ្លែស្តូប៊ឺរី មានរាងដូចជាបេះដូង ហើយវាគឺជាទេពធីតា នៃភពផែនដី  ដែលមានរសជាតិមិន
អាចបំភ្លេចបាន និង ជាឱសថដ៏មានអត្ថប្រយោជន៍យ៉ាងសំខាន់សំរាប់សុខភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពសំខាន់ៗ នៃផ្លែស្តូប៊ឺរី


ជួយដុតរំលាយជាតិខ្លាញ់៖ ពណ៌ក្រហមនៃផ្លែស្តូប៊ឺរីមានផ្ទុកនូវ anthocyanins ដែលជួយ
ភ្ញោច ឱ្យរាងកាយរបស់អ្នក  ដុតរំលាយជាតិខ្លាញ់  នៅក្នុងខ្លួនបានយ៉ាងប្រសើរ  អាចជួយ
ឱ្យអ្នកទទួលបាននូវរាងស្រស់ស្អាត និង មានសុខភាពល្អ។

ជំរុញឱ្យការចង់ចាំរយៈពេលខ្លី៖ សារធាតុ anthocyanins ដែលមានផ្ទុកនៅក្នុងផ្លែស្តូប៊ឹរី
នឹងជួយឱ្យអ្នកមានការចង់ចាំបានល្អ  ភ្លាមៗ  រយៈពេលខ្លី  គិតបានរហ័ស។ នេះបើយោង
តាមសារព័ត៌មានមួយស្តីពី កម្មសិកម្ម និង គឺមីអាហារ។

មានផ្ទុកសារធាតុខ្លាញ់ទាប និងមានសារធាតុសរសៃខ្ពស់៖ ទឹកស្តូប៊ឺរី មួយពែង មាន
ផ្ទុកសារធាតុខ្លាញ់ ត្រឹមតែ ៥៤កាឡូរី ប៉ណ្ណោះ។

ជួយឱ្យឆ្អឹងមានសុខភាពល្អ៖ ពីព្រោះផ្លែប៊ឺរីសម្បូរទៅដោយសារធាតុប៉ូតាស្យូម វីតាមីន
K និង សារធាតុ ម៉ាញេស្យូម ដែលមានតួនាទីយ៉ាងសំខាន់ជំរុញឱ្យឆ្អឹងដុះលូតលាស់បាន
ល្អ រឹងមាំ និងមានសុខភាពល្អ។

ការពារជំងឺមហារីកបំពង់អាហារ៖ យោងតាមការសិក្សាមួយបានបង្ហាញថាម្ស៉ៅសម្ងួត
ត្រជាក់ធ្វើពីផ្លែស្តូប៊ឺរី អាចជួយការពារជំងឺមហារីកបំពង់ក  របស់មនុស្សបានយ៉ាងមានប្រ
សិទ្ធិខ្ពស់៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ care2


 

 


Tags: Health Super Health Benefits of Strawberries