CamNews

តារា 

Cristiano Ronaldo ថតរូបសម្ញ៉ែងខោខ្លី ជាមួយតារាស្រីជនជាតិ ប្រេស៊ីល ឲ្យទស្សនាវដ្ដី GQ

ព័ត៌មានកីឡាករ៖​ លោក Cristiano Ronaldo ដែលមានប្រជាប្រិយភាពខ្លាំងនឹងអាជីពជាកីឡាករបាល់ទាត់អស់រយៈពេលជិតមួយទសវត្ស៍ និងមិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានគេដឹងច្បាស់ផងដែរថា តារាសម្ដែង​ថតស្ព័តពាណិជ្ជកម្មផ្សេងៗ ដែលកំពុងតែពេញនិយម ជាពិសេសការថតបង្ហាញផលិតផល ខោក្នុងតែម្ដង។ រហូតមកទល់ពេលនេះ មិនខុសអ្វីនឹងពេលពីមុននោះទេ ដោយកីឡាករ ក៏បង្ហាញរូបភាពថ្មីទៀត ដែលថតបង្ហាញជាលក្ខណៈដៃគូ ជាមួយនឹងតារាម៉ូដែល ស្រីឈ្មោះ Alessandra Ambrosio ឲ្យក្រុមហ៊ុន​ទស្សនាវដ្ដី GQ ។ 

ទស្សនាវដី្ដក្នុង អាល់ប៊ុមថ្មី ដែលគ្រោងនឹងចេញនាខែក្រោយនេះ គឺនឹងមានវត្ដមានរូបភាពរបស់ លោក Cristiano Ronaldo ថតសម្ដែងជាមួយតារាស្រីជនជាតិប្រេស៊ីល Alessandra Ambrosio ដែលស្ថិតលើគំរបមុខ ជាមួយនឹងស្ដាយថ្មីប្លែកៗ ភ្ជាប់ដោយសំលៀកបំពាក់ យ៉ាងសិចស៊ី (ឈុតប៊ីហ្គីនី) តែម្ដង។ 

ទស្សនារូបភាពខាងក្រោម៖ 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ caughtoffside


Tags: Sport News Ronaldo