CamNews

តារា 

មិត្ដស្រីរបស់ Sergio Ramos យល់ព្រមទៅតាមកីឡាករ ប្រសិនជា Real Madrid ព្រមលក់ទៅឲ្យ Man United មែននោះ

ព័ត៌មានកីឡា៖ មិត្ដស្រីរបស់ ខ្សែការពារ Real Madrid ឈ្នោះថា Pilar Rubio បានអះអាងប្រាប់អ្នកសារព័ត៌មានថា រូបនាងនឹងយលព្រមទៅតាមមិត្ដប្រុសរបស់នាង​ គឺ Sergio Ramos ប្រសិនជា Real Madrid ពិតជាលក់ កីឡាករទៅ Man United មែននោះ ។ 

កីឡាករខ្សែការពារ Real Madrid ឈ្មោះថា Sergio Ramos និងមិត្ដស្រីរបស់ខ្លួន ឈ្មោះថានាង Pilar Rubio ​បានត្រៀមរៀបចំខ្លួនរួចជាស្រេចទៅហើយ ដើម្បីមើលឃើញការសម្រេចចិត្ដ​របស់ថ្នាក់ដឹកនាំ Real Madrid ចង់ផ្ទេរកីឡាករម្នាក់នេាះ ទៅកាន់ Man United ។ Pilar Rubio និយាយទៀតថា នាងមិនបានហាមឃាត់​ មិត្ដប្រុសរបស់នាង ឲ្យនៅក្នុងទឹកដីអេស្ប៉ាញ ហើយក៏មិនបង្ខំ ឲ្យទៅអង់គ្លេសផងដែរ ពោលគឺ នាងផ្ដល់​សិទ្ធសម្រេចចិត្ដដល់ គាត់សម្រេចចិត្ដដោយខ្លួនឯង ។​ តាមពិតទៅរឿង ទំនាក់ទំនងពួគេទាំងពី Pilar Rubio ​​ក៏អាចបង្ខំមិត្ដប្រុសរបស់នាងក៏បានដែរ ប៉ុន្ដែនាងមិនធ្វើដូច្នេះ ។ តែអ្វីដែលសំខាន់ គឺពួកគេចង់រស់នៅជាមួយគ្នា ហើយសម្រេចចិត្ដទៅលើរឿងរាងៗខ្លួន ។ 

Manchester United នៅតែមិនចោលមហិច្ឆិតា អូសទាញ Sergio Ramos ទៅកាន់ ទឹកដីអង់គ្លេសនោះទេ បើទោះបីឱកាសត្រូវបាត់បង់ក៏ដោយនោះ។ ក្រុមនៅតែរក្សាលំនឹងយ៉ាងរឹងមាំ ដោយដឹងថា Real Madrid ក៏ចង់បាន កីឡាករចាំទីរបស់ខ្លួនផងដែរ ប៉ុន្ដែរឿងដែលអាចកើតឡើងអាក្រក់នោះគឺ Man United អាចនឹង​បាត់បង់ David de Gea នារដូវកាលក្រោយនេះ ប្រសិនជាលក្លឹបមិន អាចលក់ដាច់ក្នុងរដូវកាលនេះ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ givemesport.


Tags: Sport News Real Madrid Sergio Ramos Pilar Rubio