CamNews

តារា 

គ្មានថ្ងៃខ្ញុំអាច ធ្វើបានដូច Ronaldo និង Messi បានឡើយ

ព័ត៌មានកីឡា៖ ខ្សែបម្រើ ក្លឹប Chelsea ឈ្មោះថា Eden Hazard ដែលកាលពីរដូវកាលមុនមាន ប្រជាប្រិយភាព​ខ្លាំង និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីថ្នាក់ដឹកនាំ ពេលនេះបានថ្លែងប្រាប់អ្នកសារព័ត៌​មានថា កីឡាករនឹងគ្មានថ្ងៃដែល អាចលេងបានល្អដូច Ronaldo និង Messi នោះទេ ។ 

Eden Hazard បានជួយឲ្យក្លឹប Chelsea លើកពាន Premier League បានដោយសុវត្ថិភាពកាលពីកាលមុន ជាមួយនឹងសមត្ថភាពស្វែងរកគ្រាប់បាល់បានរហូតដល់ទៅ ១៩ គ្រាប់ពេញមួយរដូវកាល ហើយមិនត្រឹមតែ​ប៉ុណ្ណោះ គាត់ថែមទាំង ជាប់ឈ្មោះ ដណ្ដើមបានពានរង្វាន់ជា​កីឡាករឆ្នើមប្រចាំឆ្នាំ​នៅ Premier League ទៀតផង។ 

ខ្សែប្រយុទ្ធក្លឹប Barcelona គឺកីឡាករ​ Lionel Messi អាចរកគ្រាប់បាល់បាន ៥៨ គ្រាប់ក្នុងជំនួបប្រកួត ៥៨ ដង​ ចំណែក Cristiano Ronaldo វិញអាចរកគ្រាប់បាល់បាន ៦១ គ្រាប់ក្នុងជំនួបប្រកួត ៥៤ ដង កាលពីរដូវកាលមុន​។ 

Eden Hazard បានថ្លែងថា"ខ្ញុំតែងតែសួរខ្លួនឯងនូវអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីឲ្យដូចជា Messi និងRonaldo ហើយនឹងអាចស្វែងរកគ្រាប់បាល់បានដល់ទៅ ៥០ គ្រាប់ក្នុងមួយរដូវកាល...ជាការពិតណាស់​ខ្ញុំតែងតែខិត​ខំប្រឹងប្រែងអស់ពីសមត្ថភាពណាស់ទៅហើយ ប៉ុន្ដែខ្ញុំដឹងថា ខ្ញុំមិនអាចធ្វើបានដូចជា ពួកគេឡើយ" ។ 

លោក Jose Mourinho ពិតជាមានការកោតសរសើរខ្លាំងណាស់ នឹងសមត្ថភាពរបស់ Eden Hazard កន្លង​មក កាលពីរដូវកាលមុន ។ ប៉ុន្ដែសម្រាប់ការស្វាគមន៍បើកទ្វារក្នុងរដូវកាលនេះ Chelsea ដូចជាឱន​ក្បាលចុះក្រោមខណៈដែល លោក Jose Mourinho ទាមទារឲ្យមានការខិតខំប្រឹងប្រែង ជាងនេះ ពី Eden Hazard ឲ្យដូចជារដូវកាលកន្លងមក។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖​express.co.uk


Tags: Sport News Chelsea Eden Hazard​ Messi Cristiano