CamNews

សម្រស់ 

គ្រឿងសំអាងអាចប៉ះពាល់ដល់ កូនក្នុងផ្ទៃ

ស្ដ្រីជាមួយនិងគ្រឿងសំអាង គឺមិនអាចបំបែកចេញពីគ្នាបាននោះទេ បើទោះជាពេលកំពុង
មានផ្ទៃពោះក៏ដោយ ប៉ុន្ដែតើការប្រើប្រាស់គ្រឿងសំអាងនឹងមានផលប៉ះពាល់យ៉ាងណាខ្លះ
ចំពោះសុខភាពរបស់កូនក្នុងផ្ទៃ នេះគឺជាបញ្ហាមួយរបស់ស្ដ្រីកំពុងមានផ្ទៃពោះ។

សូមស្វែងយល់ដូចខាងក្រោម ៖

ការលាបថ្នៃក្រចក ៖ ក្នុងកំឡុងត្រីមាសទីមួយ គួរកុំលាបថ្នៃក្រចក ប៉ុន្ដែក្រោយត្រីមាស់ទី
មួយ អ្នកដែលមានផ្ទៃពោះ អាចលាបថ្នៃក្រចកបាន តែមិនគួរលាបញឺកញាប់ពេកនោះទេ។
ការលាបក្រចកដៃគឺត្រូវតែជ្រើសរើសថ្នៃដែលមិនមានសារធាតុ កូឡូអ៊ីន និងហ្វ័ម៉ាលឌីហ៊ីដ។

ក្នុងពេលលាបថ្នៃក្រចក អ្នកកំពុងមានផ្ទៃពោះ ត្រូវតែបើកបង្អួចអោយអស់ ដើម្បីកុំអោយ
មានក្លិនមិនល្អ ប៉ះពាល់ដល់កូនក្នុងផ្ទៃ។

ការធ្វើសក់ ៖ នៅក្នុងពេលមានផ្ទៃពោះ ការធ្វើសក់ក៏អាចប៉ះពាល់ដល់សុខភាពរបស់កូនក្នុង
ផ្ទៃ ដោយសារតែវាមានក្លិនមិនល្អចេញពីថ្នៃលាបសក់។ ប៉ុន្ដែប្រសិនខានមិនបាន អ្នកគួរប្រើ
ពេលអោយបានខ្លីបំផុត។

មុនលើមុខ និងថ្នាំព្យាបាល ៖ ថ្នាំព្យាបាលមុន ត្រូវបានគេចាត់ទុកថា ហាមឃាត់សម្រាប់
អ្នកកំពុងមានផ្ទៃពោះ ព្រោះថានៅក្នុងថ្នៃនេះ មានសមាសធាតុអាស៊ីតវីតាមីន A ដែលបង្ក
គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ដូចជាប៉ះពាល់ដល់ខួរក្បាល បេះដូង ត្រចៀក និងអាចបណ្ដាល
អោយរលូតផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: pregnancy makeup health