CamNews

សុខភាព 

វិធីព្យាបាលកំចាត់ ស្នាមអុជខ្មៅ និង ស្នាមជាំ លើស្បែកមុខ បានឆាប់រហ័ស (មានវីដេអូ)

ស្នាមអុជខ្មៅ ឬ អាចម៍រុយ ដែលកើតមាននៅលើស្បែក អាចព្យាបាលកំចាត់ និង ធ្វើឱ្យស្បែក
សម៉ដ្ឋឡើងវិញបានយ៉ាងងាយស្រួល។ ស្នាមអុជខ្មៅ ឬអាចម៍រុយ កើតមាននៅលើស្បែកមុខ
របស់អ្នក អាចដោយសារតែ  អ្នកមិនសំអាតមុនដែលកើតមាននៅលើស្បែកមុខឱ្យបានស្អាត
ឬ យកមុននៅលើស្បែកមិនអស់ រយៈពេលយូរពេក ទើបបណ្តាលឱ្យវាប្រែក្លាយទៅជា ស្នាម
អុជខ្មៅ ឬ អាចម៍រុយនេះតែម្តង។

មានកត្តាជាច្រើនដែលអាចនាំឱ្យស្បែកកើតមានស្នាមអុជខ្មៅ ឬអាចម៍រុយនេះដូចជា៖ ស្បែក
ត្រូវកំដៅថ្ងៃច្រើនពេក អរមនកោសិកាចិញ្ចឹមស្បែកមិនស្មើគ្នា ពេលមានគត៌ ការប្រើប្រាស់ថ្នាំ
ការកង្វះវីតាមីន គេងមិនគ្រប់គ្រាន់ និង មានភាពតានតឹងអារម្មណ៍ខ្លាំងពេក (ស្ត្រេស)។

ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចជួយព្យាបាលកំចាត់ស្នាមអុជខ្មៅ ឬ អាចម៍រុយ
ដែលកើតមាននៅលើស្បែក បានយ៉ាងឆាប់រហ័ស ដោយប្រើវិធីធម្មជាតិ។

ទឹកក្រូចឆ្មារ៖ គឺជាវិធីដ៏លឿន និងងាយស្រួលបំផុតដែលអ្នកឱ្យរកបាននៅក្នុងផ្ទះបាយ និង
ផ្សារទំនើប ឬ ផ្សារលក់ម្ហូបអាហារ ដែលមាននៅជិតផ្ទះរបស់អ្នក។ ក្រូឆ្មារមានផ្ទុកនូវវីតាមីន
C ដែលអាចធ្វើឱ្យស្នាមអុជខ្មៅលើស្បែកមុខរបស់អ្នក ប្រែទៅជាសភ្លឺរលោងឡើងវិញបាន។

វិធីព្យាបាល៖
១.
យកក្រណាត់ស្អាត ឬ សំឡី ជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចដុះវា នៅកន្លែងមានស្នាម
អុជខ្មៅ លើស្បែកមុខ ដោយផ្ទាល់។
២. ទុកវាឱ្យស្ងួត បន្ទាប់មក លាងសំអាត ស្បែកមុខ ជាមួយនឹងទឹកស្អាតធម្មតា
៣. បន្តប្រើវិធីព្យាបាលកំចាត់ស្នាមអុជខ្មៅខាងលើនេះ យ៉ាងហោចណាស់២សបា្តហ៍ ដើម្បី
ទទួលផលិតផលល្អ ដូចបំណងប្រាថ្នា គ្មានស្នាមអុជខ្មៅ នៅលើមុខ។

ប្រសិនបើ អ្នកមានស្បែកមុខស្តើង ទន់ខ្សោយ ឬ ឆាប់ខូច អ្នកអាចលាយទឹកក្រូឆ្មារជាមួយ
ទឹកស្អាតធម្មតា ទឹកផ្កាកូលាប ឬ ទឹកឃ្មុំ បាន។

ទឹកដោះគោធ្វើពីប័រ៖ ក៏ជាប្រភពមួយ  ដ៏មានអត្ថប្រយោជន៍ដែរ    សំរាប់ព្យាបាលកំចាត់
ស្នាមអុជខ្មៅដូចជា ទឹកក្រូចឆ្មារស្រស់។ វាក៏អាចជួយព្យាបាលបំបាត់ស្នាមជាំមុខ និងស្នាម
អុជខ្មៅ បានយ៉ាងមានប្រសិទ្ធិដែរ ដោយមិនមានផលប៉ះពាល់ និង ការរលាកដល់ស្បែក។

វិធីព្យបាល៖
១.
ចាក់ទឹកដោះគោធ្វើពីប័រ ៤ស្លាបព្រាកាហ្វេ ក្នុងកូនចានមួយ
២.
ចាក់បន្ថែមទឹកប៉េងប៉ោះស្រស់ ២ស្លាបព្រាកាហ្វេចូល
៣.
បន្ទាប់មក កូរវាចូលឱ្យគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ
៤.
ទុករយៈពេល​ ១៥នាទី រួចលាងសំអាតមុខចេញ ជាការស្រេច។

សារធាតុអាស៊ីត នៅក្នុងទឹកដោះគោ យ៉ាងច្រើន នឹងជួយកាត់បន្ថយ សម្បរស្បែក ឬ ស្នាម
អុជខ្មៅនោះ សភ្លឺរលោង។ ដូច្នេះ ប្រសិនបើ អ្នកមិនទឹកដោះគោធ្វើពីប័រ អ្នកអាចប្រើប្រាស់
ក្រណាត់ស្អាត ជ្រលក់ក្នុងទឹកគោះឆៅធម្មតា និង ដុះខាត់នៅស្បែកដែលមានស្នាមអុជខ្មៅ
ដោយផ្ទាល់ ថ្នមៗ ទុករយៈពេល ១០នាទី។ បន្ទាប់មក  លាងសំអាតមុខរបស់អ្នក ចេញជា
ការស្រេច។ ព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង១ថ្ងៃ រយៈពេល ៤ ទៅ ៥សប្តាហ៍៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Black Spots on Your Face