ស្នាមអុជខ្មៅ ឬ អាចម៍រុយ ដែលកើតមាននៅលើស្បែក អាចព្យាបាលកំចាត់ និង ធ្វើឱ្យស្បែក
សម៉ដ្ឋឡើងវិញបានយ៉ាងងាយស្រួល។ ស្នាមអុជខ្មៅ ឬអាចម៍រុយ កើតមាននៅលើស្បែកមុខ
របស់អ្នក អាចដោយសារតែ អ្នកមិនសំអាតមុនដែលកើតមាននៅលើស្បែកមុខឱ្យបានស្អាត
ឬ យកមុននៅលើស្បែកមិនអស់ រយៈពេលយូរពេក ទើបបណ្តាលឱ្យវាប្រែក្លាយទៅជា ស្នាម
អុជខ្មៅ ឬ អាចម៍រុយនេះតែម្តង។

មានកត្តាជាច្រើនដែលអាចនាំឱ្យស្បែកកើតមានស្នាមអុជខ្មៅ ឬអាចម៍រុយនេះដូចជា៖ ស្បែក
ត្រូវកំដៅថ្ងៃច្រើនពេក អរមនកោសិកាចិញ្ចឹមស្បែកមិនស្មើគ្នា ពេលមានគត៌ ការប្រើប្រាស់ថ្នាំ
ការកង្វះវីតាមីន គេងមិនគ្រប់គ្រាន់ និង មានភាពតានតឹងអារម្មណ៍ខ្លាំងពេក (ស្ត្រេស)។

ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចជួយព្យាបាលកំចាត់ស្នាមអុជខ្មៅ ឬ អាចម៍រុយ
ដែលកើតមាននៅលើស្បែក បានយ៉ាងឆាប់រហ័ស ដោយប្រើវិធីធម្មជាតិ។

<object width="500" height="300" data="http://www.youtube.com/v/9oMQC4UrFmg#t&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9oMQC4UrFmg#t&rel=1" /></object>

ទឹកក្រូចឆ្មារ៖ គឺជាវិធីដ៏លឿន និងងាយស្រួលបំផុតដែលអ្នកឱ្យរកបាននៅក្នុងផ្ទះបាយ និង
ផ្សារទំនើប ឬ ផ្សារលក់ម្ហូបអាហារ ដែលមាននៅជិតផ្ទះរបស់អ្នក។ ក្រូឆ្មារមានផ្ទុកនូវវីតាមីន
C ដែលអាចធ្វើឱ្យស្នាមអុជខ្មៅលើស្បែកមុខរបស់អ្នក ប្រែទៅជាសភ្លឺរលោងឡើងវិញបាន។

វិធីព្យាបាល៖
១. យកក្រណាត់ស្អាត ឬ សំឡី ជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចដុះវា នៅកន្លែងមានស្នាម
អុជខ្មៅ លើស្បែកមុខ ដោយផ្ទាល់។
២. ទុកវាឱ្យស្ងួត បន្ទាប់មក លាងសំអាត ស្បែកមុខ ជាមួយនឹងទឹកស្អាតធម្មតា
៣. បន្តប្រើវិធីព្យាបាលកំចាត់ស្នាមអុជខ្មៅខាងលើនេះ យ៉ាងហោចណាស់២សបា្តហ៍ ដើម្បី
ទទួលផលិតផលល្អ ដូចបំណងប្រាថ្នា គ្មានស្នាមអុជខ្មៅ នៅលើមុខ។

ប្រសិនបើ អ្នកមានស្បែកមុខស្តើង ទន់ខ្សោយ ឬ ឆាប់ខូច អ្នកអាចលាយទឹកក្រូឆ្មារជាមួយ
ទឹកស្អាតធម្មតា ទឹកផ្កាកូលាប ឬ ទឹកឃ្មុំ បាន។

ទឹកដោះគោធ្វើពីប័រ៖ ក៏ជាប្រភពមួយ ដ៏មានអត្ថប្រយោជន៍ដែរ សំរាប់ព្យាបាលកំចាត់
ស្នាមអុជខ្មៅដូចជា ទឹកក្រូចឆ្មារស្រស់។ វាក៏អាចជួយព្យាបាលបំបាត់ស្នាមជាំមុខ និងស្នាម
អុជខ្មៅ បានយ៉ាងមានប្រសិទ្ធិដែរ ដោយមិនមានផលប៉ះពាល់ និង ការរលាកដល់ស្បែក។

វិធីព្យបាល៖
១. ចាក់ទឹកដោះគោធ្វើពីប័រ ៤ស្លាបព្រាកាហ្វេ ក្នុងកូនចានមួយ
២. ចាក់បន្ថែមទឹកប៉េងប៉ោះស្រស់ ២ស្លាបព្រាកាហ្វេចូល
៣. បន្ទាប់មក កូរវាចូលឱ្យគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ
៤. ទុករយៈពេល ១៥នាទី រួចលាងសំអាតមុខចេញ ជាការស្រេច។

សារធាតុអាស៊ីត នៅក្នុងទឹកដោះគោ យ៉ាងច្រើន នឹងជួយកាត់បន្ថយ សម្បរស្បែក ឬ ស្នាម
អុជខ្មៅនោះ សភ្លឺរលោង។ ដូច្នេះ ប្រសិនបើ អ្នកមិនទឹកដោះគោធ្វើពីប័រ អ្នកអាចប្រើប្រាស់
ក្រណាត់ស្អាត ជ្រលក់ក្នុងទឹកគោះឆៅធម្មតា និង ដុះខាត់នៅស្បែកដែលមានស្នាមអុជខ្មៅ
ដោយផ្ទាល់ ថ្នមៗ ទុករយៈពេល ១០នាទី។ បន្ទាប់មក លាងសំអាតមុខរបស់អ្នក ចេញជា
ការស្រេច។ ព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង១ថ្ងៃ រយៈពេល ៤ ទៅ ៥សប្តាហ៍៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies