CamNews

ព័ត៌មានវីដេអូ 

ទាំងពីរនាក់ រវាងខ្សែប្រយុទ្ធ Chelsea និង ខ្សែប្រយុទ្ធ Leicester City មួយណាទំនងគួរឲ្យចង់វ៉ៃជាងគេ ?

ព័ត៌មានវីដេអូ៖ ក្នុងជំនួបប្រកួតរវាង ក្លឹប តោខៀវ Chelsea ត្រូវប៉ះជាមួយ​នឹងម្ចាស់ផ្ទះ Leicester City កាលពីយប់មិញ ក៏បានបង្ហាញលទ្ធផលហើយ ផងដែរថា ម្ចាស់ផ្ទះយកឈ្នះ ក្រុមភ្ញៀវត្រឹមលទ្ធផល ២-១ ។ ស្របគ្នាក្នុងការប្រកួតនោះផងដែរ ចំនុចមូយដែលកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង គឺជម្លោះ​គ្នារវាងកីឡាករខ្សែប្រយុទ្ធក្លឹប Chelsea គឺ Diego Costa ប៉ះទង្គិចគ្នាជាមួយនឹង Jamie Vardy ជាខ្សែ​ប្រយុទ្ធក្រុមម្ចាស់ផ្ទះ។ ទិដ្ឋភាពក្រោយការបង្ហាញ មិនហ៊ានកាត់សេចក្ដីសម្រេចឲ្យខាងណា ខុស ខាងណាត្រូវនោះទេ តែសម្រាប់ការស្រែកបន្ទររបស់អ្នកគាំទ្រ គឺមិនពេញចិត្ដនឹង កីឡាករ Jamie Vardy ចំណែកអាជ្ញាកណ្ដាល ក៏មិនមានសកម្មភាពអ្វីប្លែក នោះដែរក្រៅពិន័យកាតលឿង។ តោះចង់ដឹងច្បាស់ ថានរណា ជាអ្នក​ខុស កាត់សេចក្ដីខ្លួនឯងជាមួយនឹងវីដេអូខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប


Tags: Sport News Football Chelsea Leicester City Diego Costa Jamie Vardy