CamNews

ព័ត៌មានអន្តរជាតិ 

ចៅក្រមធម្មនុញ្ញអ៊ុយក្រែន ត្រូវបានដាក់ក្រោមការស៊ើបអង្កេតពីបទសង្ស័យទទួលសំណូក

យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ  រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធានតុលាការធម្មនុញ្ញអ៊ុយក្រែន ក្រោមបទសង្ស័យទទួលសំណូកពីសាក្សី ។



រឿងក្ដីសង្ស័យ ដែលដាក់ក្រោមការស៊ើបអង្កេតនេះ បានកើតឡើង កាលពីឆ្នាំ ២០១៨ នៅពេលដែលលោក Tupytskyi កាន់តំណែងជាអនុប្រធានតុលាការធម្មនុញ្ញ ។ តុលាការធម្មនុញ្ញា បានមានវិវាទជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy តាំងពីខែតុលាការមកម្ល៉េះ ។ លោក  Zelenskiy បានស្នើឱ្យសភា រំលាយតុលាការនេះចោល ដែលលោក  Tupytskyi បានថ្កោលទោសចំពោះសំណើនេះថាជា “ការធ្វើរដ្ឋប្រហារចំពោះរដ្ឋធម្មនុញ្ញ” ។

មិនតែប៉ុណ្ណោះ លោក Tupytskyi ក៏បានឈ្លោះជាមួយអាជ្ញាធររបស់លោកអគ្គរដ្ឋអាជ្ញា Venediktova អំពីការស៊ើបអង្កេតនេះ ដោយអះអាងថា ការបញ្ឈប់ចៅក្រមតុលាការធម្មនុញ្ញពីការងារ គឺប្រឆាំងនឹងច្បាប់អ៊ុយក្រែន ។

ប្រធានាធិតីអ៊ុយក្រែន លោក Viktor Yanukovych  បានតែងតាំងលោក Tupytskyi ឱ្យកាន់តំណែង ក្នុងតុលាការធម្មនុញ្ញ កាលពីឆ្នាំ ២០១៣ ។ តុលាការនេះ បានជ្រើសតាំងលោក Tupytskyi ជាអនុប្រធាន នៅខែមីនា ឆ្នាំ ២០១៨ និងធ្វើជាប្រធាន នៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist