CamNews

ព័ត៌មានអន្តរជាតិ 

បាញ់រះហាងតែ សម្លាប់មនុស្ស ២ នាក់ និង របួស ៧ នាក់ ភាគខាងត្បួងថៃ

ណារ៉ាធីវ៉ាត់៖ ក្រុមឧទ្ទាមភាគភាគខាងត្បូងថៃ បានប្រើប្រាស់អាវុធសង្គ្រាម បាញ់រះទៅលើ
ហាងតែមួយកន្លែងក្នុងខេត្ត ណារ៉ាធីវ៉ាត់ បណ្តាលឲ្យមនុស្ស ២ ស្លាប់ និង ៧ នាក់រងរបួស។

យោងតាមសារព័ត៌មាន INN នៅថ្ងៃ អង្គារ ទី ១១ ខែ ធ្នូ នេះបានឲ្យដឹងថា មានហេតុការណ៍
ក្រុមឧទ្ទាមផ្តាច់ខ្លួន ភាគខាងត្បូងថៃមិនដឹងចំនួន បាន ប្រើប្រាស់មធ្យោបាយ ធ្វើដំណើរដោយ
រថយន្តភីកអាប់ ប្រដាប់ដោយអាវុធសង្គ្រាមគ្រប់ដៃ រូមមានកាំភ្លើង M16 HK និង AK ធ្វើសកម្ម
ភាពបាញ់រះទៅ លើហាងតែមួយកន្លែង ស្ថិតនៅក្នុងស្រុក រ៉ាងិ ខេត្ត ណារ៉ាធីវ៉ាត់ ខណៈដែរមាន
ប្រជាពលថៃ ឥស្លាម កំពុងអង្គុយ ទទួលទានកាហ្វេ និង ទឹកតែ នៅព្រឹកព្រលឹមថ្ងៃ អង្គារ នេះ។

អាជ្ញាធរថៃ បានបញ្ជាក់ថា បន្ទាប់មានហេតុការណ៍ បាញ់រះលើហ្វូងមនុស្ស នៅក្នុងហាងតែរួចមក សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ប្រទះ ឃើញមានមនុស្សស្លាប់ ២ នាក់ និង របួស ៧ នាក់
ទន្ទឹមគ្នានេះដែរ សមត្ថកិច្ច និង ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាជួយដឹកជញ្ជូនជនរងគ្រោះទៅកាន់
មន្ទីរពេទ្យ ក្រៅពីនេះអាជ្ញាធរ បានប្រមូលនូវវត្ថុតាងសំបកគ្រាប់ ២០ គ្រាប់ទុកជាភស្តុតាងស្រាវជ្រាវ
ស្វែងរកជនល្មើស។

អាជ្ញាធរមូលដ្ឋាន សន្និដ្ឋានជាជំហានដំបូងថា ហេតុការណ៍ដែរកើតឡើងនេះ ជាការបង្កភាពអសន្តិ
សុខនៅក្នុងតំបន់ និង ជាប្រមូលផ្តុំគ្នាឡើងវិញ នូវកងកម្លាំងក្រុមឧទ្ទាមផ្តាច់ខ្លួន ដែលត្រូវបានយោធា
ភាគខាងត្បួងថៃ បានធ្វើការបំបែកសំបុក កាលពីពេលកន្លងទៅ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: thai news social international news ព័ត៌មានអន្តរជាតិ