CamNews

តារា 

ខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema ត្រូវជាប់ការចោទប្រកាន់ ទាក់ទងនឹងករណី វីដេអូ ស៊ិច

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid ដែលត្រូវប៉ូលីសនាំខ្លួនទៅសួរចម្លើយកាលពីម្សិលមិញ ពេលនេះ​ត្រូវចៅក្រមតុលាការប្រទេសបារាំង សម្រេចចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសារពណ៌ខ្មៅ ដែលបានផ្ញើរទៅមិត្ដភក្ដិរួមក្រុមជម្រើសជាតិ បារាំងគឺកីឡាករ Mathieu Valbuena ដោយការគម្រាមកំហែង បង្ហោះវីដេអូ អាសអាភាស ដើម្បីជំរិតទារប្រាក់។ 

Karim Benzema ត្រូវបានមន្ដ្រីប៉ូលីសប្រទេសបារាំង ចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ ក្រោយជាប់ការសង្ស័យ ថាបាន រួមចំណែកលើករណីសារពណ៌ខ្មៅបានគម្រាមកំហែង កីឡាករ Mathieu Valbuena។ 

យោងតាមមន្ដ្រីអ្នកនាំពាក្យ របស់ព្រះជាអាជ្ញាប្រចាំទៅទីក្រុង Versailles បានថ្លែងឲ្យដឹងថា កីឡាករ ​Karim Benzema កំពុងតែស្ថិតក្នុងការសើបអង្កេត ទៅលើករណី ពីបទផ្សំគំនិតគ្នារៀបចំគម្រោងនេះឡើង ដោយចេតនា ។ ហើយរបាយការណ៍ AFP ក៏បានរៀបរាប់ផងដែរថា កីឡាករគាត់បានពន្យល់ ថាខ្លួនគាត់ ដោយឈានទៅដល់ បញ្ហាវីដេអូអាសអាភាសរបស់ Valbuena ក្នុងនាមគាត់ជា មិត្ដភក្ដិតាំងពីតូចមក រូបគាត់​ក៏ត្រូវបានទទួលរងការវាយប្រហារផ្ញើរសារខ្មៅ ដោយក្រុមមនុស្សទាំងនោះផងដែរ ។ 

ដោយយោងតាមទោសកំហុស​ ប្រសិនជាកីឡាករពិតជាបានប្រពិ្រត្ដិមែននោះ គឺអាចនឹងត្រូវជាប់គុក ដល់ទៅ ៥ឆ្នាំ ។ 

មកទល់ពេលនេះ Karim Benzema ត្រូវបានគេ ហាមប្រាមការជួបគ្នាជាមួយមិត្ដភក្ដិរបស់ខ្លួន គឺកីឡាករ ​Mathieu Valbuena ។ ហើយចំណែកលោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិ ក៏ចេញសេចក្ដីថ្លែងការណ៍ផងដែរថា Benzema ត្រូវខកខានការប្រកួត ជម្រើសជាតិ ចំនួនពីរប្រកួត គឺរប៉ះជាមួយ អល្លឺម៉ង់ និង អង់គ្លេស។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ xinhuanet

 


Tags: Sport News Karim Benzema Mathieu Valbuena