CamNews

ទូរស័ព្ទ 

HTC M8 នឹងបង្ហាញណែនាំនៅថ្ងៃទី ២៥ មីនា ជាមួយនឹង camera UltraPixel ថ្មី

បណ្តាអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យា បានចាប់ផ្តើមទទួលបាន នូវលិខិតអញ្ជើញចូលរួម ពិធីបង្ហាញ ណែនាំ HTC One ជំនាន់ថ្មី ពីក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់។ ក្នុងនោះ HTC នឹងបង្ហាញណែនាំផលិតផល ថ្មី នៅថ្ងៃទី ២៥ ខែមីនា ខាងមុខនេះ។

ដូចទៅនឹងឆ្នាំមុនដែរ HTC នឹងប្រារព្ធ ២ព្រឹត្តិការណ៍ ទន្ទឹមគ្នា នៅអង់គ្លេស (ទីក្រុង ឡុង និងនៅ សហរដ្ឋអាមេរិច (ទីក្រុងញូយ៉ក)។ បើទោះជាមិនបាន បញ្ចេញនូវឈ្មោះផលិតផលថ្មី ថាជា M8 នៅក្នុងលិខិតអញ្ជើញក្តី ប៉ុន្តែវាប្រាកដណាស់ថា ស្មាតហ្វូននេះ នឹងជាតួឯកសំខាន់ ក្នុងព្រឹត្តិការណ៍ នោះ។

មុននេះ អ្នកស្រីប្រធាន Cher Wang របស់ HTC បានឲ្យដឹងថា ក្រុមហ៊ុន មានគម្រោង ចែកលិខិត អញ្ជើញចូលរួម ពិធីបង្ហាញណែនាំ M8 ក្នុងសប្តាហ៍នេះ។ ក្នុងនោះ ព័ត៌មានចចាមអារាមពី evleaks ក៏បានបញ្ជាក់ថា HTC នឹងធ្វើការបង្ហាញណែនាំ One ជំនាន់ថ្មី នៅចុងខែមីនា ឯទីក្រុងញូយ៉ក។ ដូច្នេះជាថ្មីម្តងទៀត Evleaks បានបង្ហាញពីសមត្ថភាព ប៉ាន់ស្មាន បានយ៉ាងត្រឹមត្រូវ សម្រាប់ព័ត៌មាន ដែលខ្លួន បញ្ចេញមក។

រូបភាពចចាមអារាមថ្មី ត្រូវបានគេចាត់ទុកថាជា HTC M8

បើតាមព័ត៌មានចចាមអារាម HTC M8 (ឬ One 2 ហើយក៏អាចជា One 2014) នឹងមានអេក្រង់ទំហំ 5 inch Full HD, CPU Snapdragon 800, camera UltraPixel ត្រូវបានអាប់ឌេតប្រសើរជាងមុន ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Nokia បង្ហោះរូបភាពដំបូង ចង់បង្ហើបពី Nokia X យក Background ពណ៌បៃតង ពណ៌រ៉ូបូត Android
- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ

- តើនេះពិតជា គំរូម៉ូដែល Galaxy S5 ដែលជិតបង្ហាញខ្លួន ហើយមែនទេ?

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: HTC M8 new camera UltraPixel One 2 Smartphone Hightech