CamNews

ទូរស័ព្ទ 

វីដេអូ iPhone 6 ដំណើរការ នៅលើដៃដំបូងគេ របស់ Feld & Volk

Feld & Volk ថ្មីៗនេះ បានបញ្ចេញវីដេអូខ្លីមួយ អធិប្បាយអំពី iPhone 6 ហើយអ្វីដែលពិសេស នោះគឺវាអាចដំណើរការបានដូចស្មាតហ្វូនរបស់ Apple ពិតៗ។

មុនពេលថ្ងៃ iPhone 6 បង្ហាញខ្លួនជាផ្លូវការ Feld & Volk បានបង្ហោះវីដេអូខ្លីមួយ ស្ដីអំពីផលិត
ផលថ្មីរបស់ Apple ដែលមានទំហំធំជាងកំណែ iPhone នាបច្ចុប្បន្ន ទន្ទឹមនឹងនេះ iPhone 6
របស់ Feld & Volk ក៏មានជ្រុងកោងដូចទៅនឹងព័ត៌មានចចាមអារ៉ាមមុននេះ។

ចំណែកអេក្រង់របស់ iPhone 6 ត្រូវបានរចនាអណ្ដែតទៅមកក្រៅបន្ដិច និងកោងទៅរកគែម
របស់វា ប្រការនេះធ្វើឱ្យស្មាតហ្វូននេះ មានសភាពជាប់គ្នាយ៉ាងល្អ រវាងអេក្រង់ និងគែម។

អំពីរូបរាងទូទៅ ស្មាតហ្វូនរបស់ Feld & Volk មិនខុសពីម៉ូដែល mock-up ដែលបង្ហាញខ្លួនក្នុង
រយៈពេលកន្លងមកនេះនោះទេ ប៉ុន្ដែចំនុចលំអិតរបស់វា ត្រូវបានរចនាដោយប្រុងប្រយ័ត្នជាង
មុន ពិសេសគឺប្រព័ន្ធកាមេរ៉ាលយចេញមកក្រៅ អំពូលភ្លើង flash LED និងគំនូសអង់តែនជា
ដើម។

អ្វីដែលគួរចាប់អារម្មណ៍ជាងគេ នោះគឺ សមត្ថភាពដំណើរការ និងបង្ហាញអំពីតំណភ្ជាប់ជាមួយ
iTunes ដែលជាមុខងារដ៏សាមញ្ញចំពោះអ្នកប្រើប្រាស់ iPhone/iPad ។

ដើម្បីបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានលំអិត និងរូបភាពពិតៗនៃ iPhone 6 របស់ Apple
សូមកុំភ្លេច រង់ចាំតាមដាននៅថ្ងៃទី ៩កញ្ញាខាងមុខ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/youtube


Tags: Feld & Volk iPhone 6