CamNews

ព័ត៌មានអន្តរជាតិ 

អ្នកស្លាប់ដោយជំងឺខូវីដ១៩ នៅក្រុង Moscow មានចំនួនទ្វេដងហួសពីទិន្ន័យចាស់

អាជ្ញាធរទីក្រុង Moscow បានបន្ថែមចំនួនអ្នកស្លាប់ច្រើនជាងទ្វេដង ដោយសារជំងឺខូវីដ១៩ នៅរដ្ឋធានីនៃប្រទេសរូស្ស៊ីសម្រាប់ខែមេសាកន្លងទៅនេះ។

បច្ចុប្បន្នមន្ទីរសុខាភិបាលនៃក្រុងនេះ បាននិយាយថា មនុស្សប្រមាណ ១៥៦១ នាក់បានស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ ពុំមែន ស្លាប់តែ ៦៣៩ នាក់ដូចដែលបានប្រកាសកាលពីដើមនោះទេ ។



មន្ទីរខាងលើបានសង្កត់ធ្ងន់ថា ចំនួនមរណភាពថ្មីនេះ គឺបូករួមបញ្ចូលទាំងករណីស្លាប់ទាំងចម្រូងចម្រាស​ និងករណី ដែលគួរលើកយកមកពិភាក្សា។

នៅពេលអ្នកកាសែតក្នុងស្រុក និយាយថា ចំនួនមរណភាពផ្លូវការ មានចំនួនទាបខ្លាំងនោះ  ពួកគេបែរជារងការចោទប្រកាន់ថា ផ្តល់ព័ត៌មានមិនពិត និងបកស្រាយខុស។

បច្ចុប្បន្នរូស្សី មានចំនួនអ្នកឆ្លងវីរូសនេះជិត ៣៨០០០០ នាក់ ដែលជាចំនួនដ៏ខ្ពស់បំផុតទូទាំងពិភពលោក បន្ទាប់ពីអាមេរិក និងប្រេស៊ីល។ ប៉ុន្ដែទោះជាយ៉ាងនេះក្តី ចំនួនមរណភាពផ្លូវការរបស់ប្រទេសរូស្សីគឺមានចំនួនតែ ៤១៤២ នាក់ប៉ុណ្ណោះ។

រដ្ឋាភិបាល និយាយថា កម្មវិធីធ្វើតេស្តទ្រង់ទ្រាយធំរបស់រដ្ឋរូស្សី គឺទទួលខុសត្រូវ សម្រាប់អត្រាមរណភាពដ៏ទាបនេះ ប៉ុន្តែមនុស្សជាច្រើននិយាយថា ចំនួនមរណភាពពិតប្រាកដគួរតែខ្ពស់ជាងនេះ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC